ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ចាប់ផ្តើមរត់ដង្ហែនៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន

ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមការសាទរពីរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។

ក្នុងពិធីរត់ភ្លើងគប់នៅប្រទេសហ្វីលីពីននេះ មានការចូលរួមដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC លោក ហោ សារុន និងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន លោក ផន ពៅ រួមទាំងប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) លោក Abraham Tolentino ក៏ដូចជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋហ្វីលីពីនជាច្រើនទៀត។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន លោក ផន ពៅ បានឱ្យដឹងថាព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបញ្ចាំងយ៉ាងល្អអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រជាជនកម្ពុជា និងហ្វីលីពីន ជាពិសេសក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្រឡាញ់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យកាន់តែរីកចម្រើន និងវិបុលភាពនៃប្រទេសទាំង២ និងសហគមន៍អាស៊ាន។ លោកថា៖ «កីឡាពិតជារស់នៅក្នុងសន្តិភាពមែន»។

ទន្ទឹមនោះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន បានគូសបញ្ជាក់ថា ការប្រារព្ធពិធីរត់ដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងតាកាយតាយ ដែលជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅពេលនេះ គឺជាការជ្រើសរើសដ៏ល្អមួយដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងវិស័យកីឡា និងវិស័យទេសចរណ៍ ខណៈវិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យ២ ដែលមានទំនាក់ទំនងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ លោកថា៖ «កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»។

ជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន ក៏បានចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ហើយលោកក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខផងដែរ។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងត្រូវដង្ហែជុំវិញប្រទេសអាស៊ាន ចាប់ពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម ហ្វីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយភ្លើងគប់នេះនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក