ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អណ្តូងទឹកចំនួន១០ ត្រូវបានជូនអ្នកស្រុកកំពង់ត្រាចដើម្បីអាស្រ័យផលប្រចាំថ្ងៃ

កំពត៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រធានមូលនិធិមានប្រសាសន៍ថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ចំនួន៥ និងអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥ ផ្ដល់ជូនលោកយាយ លោកតានៅទីនេះ ប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកស្រីប្រធានមូលនិធិ បានលើកឡើងថាការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេច តេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

គិតមកដល់ពេលនេះ ក្រុមការងារបានចុះប្រគល់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាផ្លូវការជាង ១០ឆ្នាំមកហើយ នៅទូទាំងប្រទេស ហើយក៏នៅសល់អណ្តូងទឹកជាច្រើនទៀត គ្រប់ខេត្តក្រុងទាំងអស់ ដែលកំពុងរង់ចាំលោកជំទាវ ចុះធ្វើពិធីប្រគល់ទទួលជាបន្តបន្ទាប់ទៀតផងដែរ។ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថាដើម្បីអោយការប្រើប្រាស់ នៃអណ្តូងទឹកទាំងនេះបានយូអង្វែង សូមលោកប្រជាពលរដ្ឋដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។

ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកស្រីប្រធានមូលនិធិ បាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង១០ នេះផងដែរ។ លើសពីនោះទៀតលោកស្រីប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ មកពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ ប្រជាពលរដ្ឋមួយចំនួនមានជម្ងឺប្រចាំការធ្ងន់ធ្ងរនិងទទួលពួកគាត់មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយទាំងស្រុងពីសំណាក់តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក