ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះអង្គម្ចាស់ ឆាលស៍ ហាក់ខកព្រះទ័យក្រោយដំណើរទស្សនកិច្ចទៅបារាំងត្រូវបានពន្យារពេល

បារាំង៖ ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់ព្រះមហាក្សត្រ ឆាលស៍ (King Charles) ទៅកាន់ប្រទេសបារាំង ក្នុងនាមជាព្រះមហាក្សត្រស្នងរាជ្យនៃចក្រភពអង់គ្លេស ត្រូវបានសម្រេចពន្យារពេលដោយសារតែភាពចលាចលនៃសង្គមបារាំងកំពុងមានការរីករាលដាលខ្លាំង។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៃព្រះអង្គម្ចាស់ ឆាលស៍ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ទោកាន់ប្រទេសបារាំងត្រូវបានគេសន្មត់ថាជាឱកាសប្រារព្ធជំពូកថ្មីនៃភាពសុខដុមក្នុងទំនាក់ទំនងរវាងទីក្រុងឡុងដ៍និងប៉ារីស។

ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចដែលនឹងមានពិធីជប់លៀងនៅព្រះបរមរាជវាំងចាស់នៅតំបន់ Versailles និងដំណើរទស្សនកិច្ចទៅកាន់តំបន់ដាំដុះស្រា Bordeaux ដ៏ល្បីល្បាញ ត្រូវបានរាំងស្ទះដោយការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសបារាំង ដែលបច្ចុប្បន្ននេះគេបានសង្កេតឃើញថាមានការតវ៉ារវាងហ្វូងបាតុករដែលបានដុតអគារមួយចំនួន ក៏ដូចជាការប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ចផងដែរ។ 

ក៏ដូចជាការអាម៉ាស់មួយសម្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ការពន្យារពេលនេះគឺជាការខកព្រះទ័យមួយសម្រាប់ព្រះអង្គម្ចាស់ Charles ដែលព្រះអង្គបានទទួលយកនូវដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងបង្អស់របស់ទ្រង់ ចាប់តាំងពីការស្នងរាជ្យពីព្រះមាតាគឺម្ចាស់ក្សត្រី អេលីហ្សាប៊ែត កាលពីខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៃរជ្ជកាលរបស់ទ្រង់ ព្រះអង្គម្ចាស់ ឆាលស៍ និងម្ចាស់ក្សត្រី ខាមីឡា គ្រោងនឹងយាងទៅកាន់ប្រទេសបារាំងដំបូងគេ មុននឹងយាងទៅអាល្លឺម៉ង់ដែលជាគោលដៅបន្ទាប់។ 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ចំណង​មិត្តភាព​របស់​ចក្រភព​អង់គ្លេស​ជាមួយ​មហាអំណាច​អឺរ៉ុប​ទាំង​ពីរ​ បន្ទាប់​ពីចក្រភពអង់គ្លេសបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៦ ​និង​ការ​ចរចា​ដ៏​តានតឹង​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានទំនាក់ទំនងការទូតមិនសូវជាល្អប្រសើរកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក