ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកបន្ថែមការដាក់ទណ្ឌកម្មថ្មីទៀតទៅលើសហភាពមីយ៉ាន់ម៉ា

អន្តរជាតិ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅបានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតទៅលើបុគ្គល និងនិងអង្គភាពដែលជាប់ពាក់ព័ន្ធជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្កើនសម្ពាធលើរបបយោធាដែលកំពុងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។

អង្គភាពរតនាគារអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា អាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួនពីរនាក់ និងអង្គភាពចំនួនប្រាំមួយ ដែលជាប់ពាក់ព័ន្ធជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថាបានបន្តអំពើឃោរឃៅរបស់ខ្លួន តាមរយៈការនាំចូល ការផ្ទុក និងការចែកចាយឥន្ធនៈយន្តហោះទៅឱ្យរដ្ឋាភិបាលយោធា។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលដឹកនាំដោយរបបយោធាបានចូលកាន់់់តំណែងក្រោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយមានចលនាតស៊ូប្រយុទ្ធនឹងយោធា ហើយក៏មានការបង្ក្រាបវិញយ៉ាងបង្ហូរឈាមពីរដ្ឋាភិបាលយោធាផងដែរ។ រតនាគារអាមេរិកបានថ្លែងថា ក្រុមយោធាបានបន្តប្រព្រឹត្តអំពើឃោរឃៅ និងអំពើហឹង្សាលើប្រជាជនមីយ៉ាន់ម៉ា និងបានលើកឡើងលើការវាយប្រហារតាមអាកាសនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ ជាពិសេសថ្មីៗនេះគឺការវាយប្រហារលើតំបន់ភាគខាងលើងរដ្ឋកាឈីន ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់បានស្លាប់។ 

រតនាគារ​បាន​កំណត់​គោលដៅ​នៃការដាក់ទណ្ឌកម្មទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឱ្យកងទ័ពអាកាសនៃ​យោធា​មីយ៉ាន់ម៉ា​ ដោយ​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុនមួយចំនួនដូចជា Asia Sun Group, Asia Sun Trading និង Cargo Link Petroleum Logistics ជាដើម។ យ៉ាងណាមិញ ស្ថានទូតមីយ៉ាន់ម៉ាប្រចាំសហរដ្ឋអាមេរិក មិនមានការអត្ថាធិប្បាយណាមួយនៅឡើយជុំវិញការបន្ថែមទណ្ឌកម្មនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក