ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីជំរុញការបណ្ដុះបណ្ដាលពីមូលធនដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយលើកទឹកចិត្តដល់អ្នកវិនិយោគជាតិនិងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធនដល់សហគ្រិននិងធុរជនកម្ពុជា។

ជាងនេះទៅទៀតសម្ដេចក៏ជំរុញដល់គ្រឹះស្ថានឧត្តមសិក្សាឲ្យមានការបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយអំពីធុរកិច្ចថ្មីផងដែរ។

ថ្លែងក្នុងពិធីបើកទិវាជាតិវិទ្យាសាស្រ្តនិងនាវានុវត្តន៍ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោបានលើកជាអនុសាសន៍ចំនួន៥ ទៅដល់ក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ និងដៃគូពាក់ព័ន្ធឱ្យអនុវត្តតាម។

ក្នុងការណែនាំនោះគឺសម្ដេចសំដៅទៅដល់ការជំរុញការសិក្សា stem ការបង្កើតនូវប្រព័ន្ធច្បាប់និងគោលនយោបាយជាតិ និងលើកទឹកចិត្តឲ្យដៃគូជាតិអន្តរជាតិជំរុញលើកកម្ពស់ប្រព័ន្ធនៃវានុវត្តន៍កម្ពុជា។

ជាងនេះទៅទៀតសម្ដេចក៏បានផ្ដល់អនុសាសន៍ដល់គ្រឹះស្ថានឧត្តមសិក្សា និងអ្នកវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្ដុះបណ្ដាលគ្រាប់ពូជមូលធនថ្មីនៅកម្ពុជាផងដែរ។

សន្ទានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ចខ្មែរ-អង់គ្លេស-បារាំង ដែលស្រាវជ្រាវ ចងក្រង និងបង្កើតពាក្យទាំងនេះដោយគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បោះពុម្ពផ្សាយនៅឆ្នាំ២០១៩ ពាក្យ «មូលធន» ឬជាភាសាអង់គ្លេសហៅថា “Capital” មានន័យថា ជាដើមទុន ឬធនធានទាំងឡាយដែលរួមចំណែកដល់ផលិតកម្ម ឬការវិនិយោគ។ មូលធន ជាតម្លៃធនធាន ឬភាគហ៊ុនរបស់ម្ចាស់ហ៊ុន ឬក្រុមហ៊ុនមួយសម្រាប់បង្តើត ឬពង្រីកផលិតកម្ម ឬការវិនិយោគ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក