វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រទះឃើញដំរីញីមួយក្បាលងាប់នៅចម្រាំងភ្នំថ្មក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សត្វដំរីញីមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញងាប់នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

តាមព័ត៌មានផ្សាយដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដំរីញីមួយក្បាលនោះបានងាប់ ដោយសង្ស័យរអិលជើងធ្លាក់ចម្រាំងភ្នំមក។

ក្រោយទទួលបានដំណឹងនេះភ្លាម មន្ត្រីមន្ទីរបរិស្ថានខេត្ត និងក្រុមការងារអង្គការ WCS បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ត្រួតពិនិត្យដោយឃើញថា សាកសពសត្វដំរីនោះមានសភាពហើមស្អុយ។ សត្វដំរីញីនោះមានប្រវែងបណ្តោយ ៤,២ម៉ែត្រ កម្ពស់ ២,៣ម៉ែត្រ ទំហំជើងមុខ ០,៧២ម៉ែត្រ និងជើងក្រោយ ០,៥៨ម៉ែត្រ។

ក្រុមមន្ត្រីជំនាញបានធ្វើកោសល្យវិច្ឆ័យ ដោយពិនិត្យឃើញថា ដំរីដែលងាប់នោះមិនមានកូននៅក្នុងពោះ ដូចការសន្និដ្ឋានដំបូងថា ដំរីនោះឈឺពោះកើតកូន ទើបរអិលធ្លាក់ច្រាំងភ្នំឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក