ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានអាជ្ញាធរគ្រឿងញៀនព្រមានមិនឱ្យមានការអន្តរាគមន៍ដោះលែងជនល្មើសគ្រឿងញៀន

បន្ទាយមានជ័យ៖ ប្រធានអាជ្ញាធរគ្រឿងញៀន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ការអន្តរាគមន៍ ដើម្បីដោះលែងជនល្មើសគ្រឿងញៀន និងត្រូវប្រឈមមុខនិងច្បាប់បើទោះមានបុណ្យស័ក្តិធំប៉ិនណាក៏ដោយ។

ថ្លែងបិទសន្និបាតលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ របស់ដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំដល់គ្រប់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសគ្រប់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានបន្តរួមគ្នាបង្ក្រាបឱ្យបាន នូវការចរាចរណ៍គ្រឿងដោយខុសច្បាប់ ចូលកម្ពុជា ដោយគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរួមសហការគ្នា ជាមួយអាជ្ញាធរមូល ផ្សព្វផ្សាយឱ្យបានផុសផុលពីបញ្ហាគ្រឿងញៀនដល់មូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុច ។

លោកបន្តថា៖ «ការចរាចរណ៍គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិទាំងមូល ដើម្បីទប់ស្កាត់ការចរាចរណ៍ក្នុងប្រទេសបានលុះត្រាតែ មានការរឹតបន្តឹងតាមបន្ទាត់ព្រំដែន បញ្ហានេះគ្រប់សមត្ថិកិច្ចពាក់ព័ទ្ធត្រូវផ្តោតការត្រូវត្រួតពិនិត្យរាល់ការចេញចូលទំនិញតាមព្រំដែនឱ្យម៉ឹងម៉ាត់»។

លោកសង្កត់ធ្ងន់ថា ការបង្ក្រាបគ្រឿងញៀនបានលុះត្រាតែមានការកិច្ចសហការពីពលរដ្ឋនៅមូលដ្ឋានដើម្បីឱ្យគាត់រាយការណ៍ពីករណីគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសរាល់ការបង្ក្រាបបទល្មើសគ្រឿងញៀន អ្នកអន្តរាគមន៍ដើម្បីដោះលែងជនល្មើសគ្រឿងញៀន ជាថ្នូរនិងការដោះដូអ្វីមួយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរកឃើញមិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ បើទោះបីជាមានបុណ្យស័ក្តិធំយ៉ាងក៏ដោយ ត្រូវតែទទួលទោសតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក