ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត បញ្ចេញយោបល់ក្នុងករណីលោក ឯម រៀម

ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនលោក ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលធានានូវសិទ្ធិស្របច្បាប់ដល់ពលរដ្ឋគ្រប់រូបក្នុងការធ្វើអ្វីមួយដែលខ្លួនឯងចង់ តែមិនធានាថាអ្វីដែលពលរដ្ឋចង់ធ្វើនោះមានទីផ្សារនោះទេ។ លោកបានស្នើដល់ពលរដ្ឋអនុវត្តនូវសិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវកុំបំពានលើសិទ្ធិរបស់អ្នកដទៃ។

នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ទាក់ទងនឹងករណីលោក ឯម រៀម ដែលបង្កភារពប្រទាំងប្រទើសក្នុងសង្គមនាប៉ុន្មានថ្ងៃមកនេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារតេជោសែនវិទ្យាសាស្ត្រ និងបច្ចេកទេស និងប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ថាការបញ្ចេញយោបល់គឺជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប តែការបញ្ចេញយោបល់ដោយការជេរប្រទេចគឺវាហួសវិស័យមិនអាចទទួលយកបាន។

លោកថាករណីលោក ឯម រៀម យើងអាចឃើញហើយថារដ្ឋាភិបាលបានធានានូវសិទ្ធិក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើដោយស្របច្បាប់។

លោកថា៖ «រដ្ឋាភិបាលមិនធានាថាទីផ្សារគ្រប់ទាំងអស់បានទេ តែក៏មិនបិទសិទ្ធិស្របច្បាប់ក្នុងការធ្វើកិច្ចការអ្វីទេ»។

នៅប៉ុន្មានថ្ងៃមកនេះមានការផ្ទុះការចាប់អារម្មណ៍លើអ្នកច្នៃម៉ូតម្នាក់ឈ្មោះ ឯម រៀម ភេទប្រុសដែលបានច្នៃម៉ូតពាក់អាវមិនចំអាវ រ៉ូបមិនចំរ៉ូប រងការរិះគន់ជាខ្លាំង ខណៈអ្នកគាំទ្រលោក ឯម រៀម ថានេះជាសិល្បះនៃការច្នៃម៉ូដបែបសហសម័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក