លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កងទ័ពជើងគោកកម្ពុជា-ជប៉ុន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា-ជប៉ុន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត តាមរយៈការប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តខ្លឹមសារនៃ TOR ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាមួយគ្នានេះភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ការបេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិរវាងកងទ័ពជើងគោកកម្ពុជា-ជប៉ុន គឺធ្វើឡើងក្នុងអំឡុងអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) តាមទូរស័ព្ទនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ជំនួបតាមទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមសំណើរបស់ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ នៅក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់រូបលោកនៅព្រះរាជាណាចក្រកម្ពុជា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកឡើងវិញប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនគួរទីមោទនៈនៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរកន្លងមក គឺជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រតាមរយៈយន្តកាអចិន្ត្រៃយ៍មួយនេះសម្រាប់អ្នកបន្តវេនខាងមុខទៀត ស្របពេលដែល នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា រូបលោកនឹងត្រូវកាន់មុខតំណែងថ្មីជា អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ។

នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ ក៏បានឆ្លៀតឱកាសសម្តែងនូវការអបអរសាទរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំទ្បើងឋានន្តរសកិ្តជា «នាយឧត្តមសេនីយ៍» ដែលពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែកនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការប្តេជ្ញាចិត្តរបស់ភាគីមិត្តជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក