ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ ពាក្យថាសន្តិភាព សាមញ្ញ ងាយស្តាប់ តែមានអត្ថន័យខ្លឹម

ភ្នំពេញ៖ ប្រធានសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ថ្លែងថា ពាក្យថាសន្តិភាព សាមញ្ញ ងាយស្តាប់ តែមានអត្ថន័យខ្លឹមសារជ្រាលជ្រៅ ហើយមានគុណតម្លៃខ្ពស់សម្រាប់ជាតិនិងប្រជាជន។

លោកលើកឡើងបែបនេះ ក្នុងឱកាសធ្វើបាឋកថា និងសំណេះសំណាលជាមួយយោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនៅសាលានាយទាហានសកម្ម នៅថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២៣។

លោក ហ៊ុន ម៉ានី បានឲ្យដឹងថា «ពេលដែលយើងមានសន្តិភាព យើងអាចនឹងគិត ថាសន្តិភាពជារឿងសាមញ្ញ។ ក៏ប៉ុន្តែបើយើងចង់ស្វែងយល់ពីតម្លៃពិតនៃ សន្តិភាព ទាល់តែយើងប្រៀបធៀបជាមួយពេលដែលយើងគ្មានសន្តិភាព»។

លោកបានបញ្ជាក់ថា សន្តិភាពពិតណាស់បាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលនាំឱ្យមានការកសាងហេដ្ឋា រចនាសម្ព័ន្ធគ្រប់បែបយ៉ាង ធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តសម្រាប់វិនិយោគិន។ ជាមួយនឹងទំនុកចិត្តនេះហើយ ដែលជាកត្តានាំមកនូវការរីកចម្រើនឥតឈប់ឈរ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សត្រូវដ៏ធំរបស់សន្តិភាព និងស្ថិរភាពនយោបាយមាន២ នោះគឺ សង្រ្គាម និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមវិធីសាស្រ្ត «បដិវត្តពណ៌»។

លោកបានឱ្យដឹងថា៖ «ទៅថ្ងៃមុខយើងត្រូវគិតអំពីថាតើយើងត្រូវធ្វើដូចម្តេចដើម្បីរក្សា និងបង្កើនតម្លៃនៃសន្តិភាព ធ្វើយ៉ាងណាកុំឲ្យមានវត្តមានសង្គ្រាម និងបដិវត្តពណ៌នៅកម្ពុជា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក