ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ប្រាប់អភិបាលខេត្តសហការជាមួយមន្ទីរកសិកម្មដោះស្រាយបញ្ហារបស់កសិករ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលខេត្ត មន្ត្រីភូមិឃុំនីមួយៗត្រូវសហការជាមួយមន្ទីរកសិកម្មខេត្តចុះទៅដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោប្រាប់ថា៖«(បើ)មួយស្រុកមាន១២ឃុំ អ៊ីចឹងឧស្សាហ៍កោះប្រជុំគ្នា ឧទាហរណ៍មានឃុំមួយកើតហេតុ ជំងឺស្រូវ ឬជំងឺសត្វ ប្រមូលមន្ត្រីកសិកម្មនៅភូមិឃុំផ្សេងៗមកជួយគ្នា ហើយអភិបាលស្រុក អភិបាលខេត្ត ត្រូវឧស្សាហ៍ជួបអ្នកទាំងហ្នឹង»។

នាយករដ្ឋមន្ត្រីបានជំរុញឱ្យមានកិច្ចសហការគ្នាបែបនេះ ស្របពេលរដ្ឋាភិបាលមានគោលដៅថានឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំនៅទូទាំងប្រទេសដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលាជូនដល់កសិករ បើកាលណាអាណត្តិក្រោយគណបក្សប្រជាជនបន្តជាប់ឆ្នោត។

សម្តេចបញ្ជាក់ថា៖«នេះជាគោលនយោបាយថ្មីរបស់គណបក្សប្រជាជនអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទសម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក