ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្លិប Bayern Munich ត្រៀមបណ្ដេញគ្រូបង្វឹក Julian Nagelsmann ចេញពីតំណែង

អាល្លឺម៉ង់​​​៖ ក្លិបម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ ៣២សម័យកាល Bayern Munich បានសម្រេចចិត្តបណ្ដេញគ្រូបង្វឹកបច្ចុប្បន្នគឺលោក Julian Nagelsmann ចេញពីតំណែងហើយ។ នេះបើតាមប្រភពពីវេបសាយកីឡា BILD របស់អាល្លឺម៉ង់បានចុះផ្សាយ។ 

គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះត្រូវបានគេដឹងថាក្លិបសម្រេចបណ្ដេញចេញបន្ទាប់ពីលោកបានដឹកនាំក្រុមចាញ់ Bayer Leverkusen ២-១ កាលពីថ្ងៃអាទិត្យ ដែលជាការបើកឱកាសឱ្យ Borussia Dortmund រំកិលខ្លួនឡើងទៅកាន់កាប់កំពូលតារាង Bundesliga។ គួរបញ្ជាក់ថា លោក Nagelsmann បានចូលមកដឹកនាំក្លិប Bayern Munich កាលពីឆ្នាំ២០២១ និងបានជួយឱ្យក្លិបឈ្នះជើងឯក Bundesliga នាឆ្នាំនោះ និងជាការឈ្នះជើងឯក ១០ដងជាប់ៗគ្នាផងដែរ។ 

គួរបញ្ជាក់ថា បើតាមអ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano ដែលកន្លងមកតែងតែដាក់ចំម៉ាច់ៗទៅលើពាក្យចចាមរ៉ាមនោះបានឱ្យដឹងថា បេក្ខភាពដែលនឹងអាចមកជំនួសតំណែងរបស់លោក Julian Nagelsmann គឺជាអតីតគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ផ្ទាល់តែម្តង។ Thomas Thchel ធ្លាប់ដឹកនាំក្លិបធំៗជាច្រើនរួមមាន  Borussia Dortmund, Paris Saint-Germain និង Chelsea ជាអាទិ៍ ដែលស្នាដៃជោគជ័យធំរបស់លោកគឺការដឹកនាំ Chelsea ឈ្នះជើងឯក UEFA Champions League និងជួយឱ្យ PSG ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ផងដែរ។ 

គួរបញ្ជាក់ថា ប្រកួតបន្ទាប់គឺជាប្រកួតសំខាន់សម្រាប់ Bayern Munich ដោយនឹងត្រូវជួបជាមួយ Borussia Dortmund នាថ្ងៃទី០១ ខែមេសាខាងមុខ ខណៈការប្រកួតនៅ Champions League នឹងត្រូវប៉ះជាមួយ Manchester City របស់លោក Pep Guardiola នាថ្ងៃទី១២ និងថ្ងៃទី២០ ខែមេសាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក