កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយករដ្ឋមន្ត្រីជំរុញឱ្យដោះស្រាយបញ្ហាចំណីសត្វ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យដោះស្រាយបញ្ហាចំណីសត្វដើម្បីបំផុសឱ្យមានការចិញ្ចឹមសត្វក្នុងស្រុកឱ្យបានខ្លាំងក្លា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការគ្រាន់តែជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វដើម្បីលក់នឹងមិនសម្រេចនោះទេប្រសិនជាចំណីសត្វនៅមានការនាំចូល និងមានតម្លៃខ្ពស់នោះ។ សម្ដេចឱ្យជាយោបល់ឱ្យមានការផលិតនូវចំណីសត្វក្នុងស្រុកដែលធ្វើឱ្យតម្លៃចំណីអាចឱ្យប្រជាកសិករអាចទទួលយកបានផងដែរ។

សម្ដេចថា៖ «យើងត្រូវស្វះស្វែងរកគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយបញ្ហាកសិកររបស់យើង»។

សម្ដេចតេជោ ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតការងារក្រសួងកសិកម្ម នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក