ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រាជរដ្ឋាភិបាលផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿងសម្រាប់ចែកជូនសហគមន៍ផលិតពូជស្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿង ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចែកជូនទៅដល់សហគមន៍កសិកម្មដែលផលិតស្រូវពូជ។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីបានជំរុញឱ្យផលិតពូជស្រូវផ្ការំដួលឱ្យគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទីផ្សារ។ ជាពិសេសជំរុញឱ្យស្រាវជ្រាវរកពូជស្រូវដែលធន់នឹងអាកាសធាតុ និងធន់នឹងសមាសភាពចង្រៃ។

សម្តេចថ្លែងថា៖ «យើងដាក់ (ម៉ាស៊ីនស្ទូងស្រូវ) ទៅកន្លែងផលិតពូជស្រូវ កត្តាពូជគឺជារឿងសំខាន់ ដូច្នេះយើងត្រូវជំរុញ ដើម្បីបើកទូលាយឱ្យប្រជាពលរដ្ឋអាចដាំដុះ»។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្តេចបានទិញម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿងក្នុងអំឡុងពេលសម្តេចចូលរួមទស្សនាស្តង់ពិព័រណ៍ផលិតផលខ្មែរនៅពិធីបុណ្យទន្លេនៅខេត្តកំពង់ធំកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក