ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានជំនឿថាកម្ពុជាពិតជាអាចក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកក្នុងការនាំចេញគ្រាប់ស្វាយចន្ទីបន្ទាប់ពីទិន្នន័យបង្ហាញថាកម្ពុជាកំពុងឈានវ៉ាដាច់ប្រទេសកូឌីវ័រក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីនេះ។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការសិក្សាបន្ថែមទៀតលើបញ្ហា និងថារដ្ឋាភិបាលអាចនឹងទម្លាក់ទុនសម្រាប់ឱ្យកម្ពុជាអភិវឌ្ឍន៍ដំណាំស្វាយចន្ទីបន្ថែមទៀតផងដែរ។
សម្ដេចតេជោ ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតការងារក្រសួងកសិកម្ម នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ៕