ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលលោក បៃដិន ដាក់ក្រុមហ៊ុនចិនចំនួន ១៤ទៀតចូលបញ្ជីក្រហម

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីទង់ក្រហម ដោយបង្ខំឱ្យក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិក ធ្វើការប្រុងប្រយ័ត្នជាងមុន មុនពេលដឹកជញ្ជូនទំនិញទៅឱ្យពួកគេ ដោយសារតែមន្ត្រីអាមេរិកមិនអាចត្រួតពិនិត្យអង្គភាពដែលបានចុះបញ្ជី។ ការត្រូវបានបន្ថែមទៅក្នុងបញ្ជីអាចចាប់ផ្តើមកំណត់រយៈពេល ៦០ថ្ងៃដែលអាចបង្កឱ្យមានការពិន័យកាន់តែតឹងរ៉ឹង។

លោក Don Graves អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការប្រកាសនេះថា៖ "ការពង្រឹងការគ្រប់គ្រងការនាំចេញរបស់យើង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពារសន្តិសុខជាតិរបស់អាមេរិក"។

ក្រុមហ៊ុន ECOM International និងក្រុមហ៊ុន HK P&W Industry Co Ltd ដែលស្ថិតនៅក្នុងបញ្ជីក្រហមនេះ ពុំទាន់មានការអត្ថាធិប្បាយណាមួយជុំវិញបញ្ហានេះនៅឡើយ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖ "ប្រទេសចិនបដិសេធយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់សហរដ្ឋអាមេរិកក្នុងការបំពានលើវិធានការត្រួតពិនិត្យការនាំចេញ និងប្រើប្រាស់អំណាចរដ្ឋដើម្បីគាបសង្កត់ និងទប់ស្កាត់លើក្រុមហ៊ុនបរទេស"។ អ្នកនាំពាក្យដដែលបានបន្ថែមថា៖ "ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន"។

សហរដ្ឋអាមេរិកបានប្រើប្រាស់ការរឹតបន្តឹងលើការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកជាឧបករណ៍សំខាន់ដើម្បីរារាំងការជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង ដែលជំរុញឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ នាយកដ្ឋានពាណិជ្ជកម្មដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកក៏បានបន្ថែមអង្គភាពក្រុមហ៊ុនចំនួន ១៨ផ្សេងទៀតទៅក្នុងបញ្ជីមកពីប្រទេសទួរគី អារ៉ាប់រួម អាល្លឺម៉ង់ ប៊ុលហ្គារី កាណាដា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និងសិង្ហបុរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក