ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រកាសការពារវិទ្យាស្ថានស្រាវជ្រាងនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា Cardi ដោយថានឹងមិនឱ្យមានការផ្លាស់ប្ដូរដូរទីតាំងនោះទេ។ សម្ដេចបានបង្ហើបថាមានក្រុមហ៊ុន៣រួចហើយបានស្នើសុំសម្ដេចដើម្បីដោះដូរដីរបស់វិទ្យាស្ថាននេះ។

ថ្លែងក្នុងពិធីបិទសន្និតបាតក្រសូងកសិកម្មល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាវិទ្យាស្ថាន Cardi បានចូលរួមជួយដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដែលសម្រេចឱ្យអង្ករកម្ពុជាបានជាប់លេខ១លើពិភពលោកផងដែរ។

សម្ដេចបានប្រកាសថាមិនថាពេលនេះឬទៅមុខទៀតវិទ្យាស្ថាននេះនឹងគ្មានការដោះដូរទីតាំងនោះទេ។

គួរឱ្យដឹងថាវិទ្យាស្ថាន CARDI ត្រូវបង្កើតឡើងនៅឆ្នាំ១៩៩៩ និងដំណើរការនៅដើមឆ្នាំ២០០០ គោលដៅចម្បងគឺផ្តោតជាសំខាន់លើសន្តិសុខស្បៀងតាមរយៈការបង្កើនផលិតកម្មស្រូវ។ ចាប់តាំងពីការនោះត្រូវបានសម្រេច ហើយផងដែរបន្ទាប់ពី CARDI ត្រូវបានបង្កើតឡើង ការផ្តោតអារម្មណ៍បានតម្រង់ទៅរកការធ្វើពិពិធកម្មដំណាំ និងគុណភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក