ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Harry Kane បំបែកកំណត់ត្រា Wayne Rooney នៅជម្រើសជាតិអង់គ្លេស

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspurs កីឡាករ Harry Kane បានក្លាយទៅជាកីឡាករដែលមានកំណត់ត្រារកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិអង់គ្លេសច្រើនជាងគេបង្អស់ នៅក្រោយបញ្ចប់ការប្រកួតដំបូងនៃយុទ្ធនាការជម្រុះជើងឯកទ្វីបអឺរ៉ុប EURO ២០២៤ ខណៈតោកំណាចអង់គ្លេស បានយកឈ្នះក្រុមការពារតំណែងជើងឯកអ៉ីតាលី ២-១។

យប់មិញនេះ Declan Rice របស់ West Ham ជាអ្នកបើកការនាំមុខមុនតាំងពីនាទីទី ១៣ ខណៈ Harry Kane បានទម្លុះសំណាញ់អ្នកចាំទី Gianluigi Donnarumma មួយគ្រាប់ទៀតដោយបាល់ ១១ម៉ែត្រក្នុងនាទីទី៤៤ មុននឹងបញ្ចប់វគ្គទី១ អង់គ្លេសនាំមុខអ៉ីតាលី ២-០ ខណៈវគ្គទី២ Mateo Retegui របស់ Club Atlético Tigre រកគ្រាប់តាមពីក្រោយវិញនៅនាទីទី៥៦ ហើយលទ្ធផលនេះរក្សារហូតចប់ការប្រកួត នាំឱ្យអង់គ្លេសរកបានជ័័យជម្នះជាលើកដំបូងនៅក្នុងទឹកដីក្រុមជម្រើសជាតិអ៉ីតាលី ក្នុងរយៈពេល ៦២ឆ្នាំចុងក្រោយ។

គួរបញ្ជាក់ថា មួយគ្រាប់របស់ Harry Kane នៅកីឡដ្ឋាន Diego Armando Maradona ទឹកដីអ៉ីតាលីយប់មិញនេះ បានរុញឱ្យ Kane មានកំណត់ត្រាគ្រាប់បាល់ ៥៤គ្រាប់ក្នុងវ័យត្រឹម២៨ឆ្នាំ បំបែកកំណត់ត្រារបស់ Wayne Rooney និងមានចំនួនប្រកួតតិចជាងអ្នកចាត់ការក្លិប DC United រូបនេះរហូតដល់ ៣៩ប្រកួត។ កំណត់ត្រានេះមានន័យថា Wayne Rooney មានគ្រាប់បាល់ជាមួយក្រុមជម្រើសជាតិអង់គ្លេសចំនួន ៥៣គ្រាប់ ដោយចំណាយពេល ១២០ប្រកួត គិតជាស្ថិតិគឺ ០.៤៤គ្រាប់ក្នុងមួយប្រកួត ខណៈ Kane ត្រូវការពេលត្រឹម ៨៩ប្រកួតប៉ុណ្ណោះដើម្បីស៊ុតបញ្ចូលទី ៥៤គ្រាប់ ដោយគិតជាមធ្យមភាគគឺ ០.៦៧គ្រាប់ក្នុងមួយប្រកួត។

Harry Kane នៅតែបន្តមានឱកាសពន្លាតកំណត់ត្រារបស់ខ្លួនបន្ថែមទៀត ដោយក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវទទួលស្វាគមន៍អ៊ុយក្រែន នាថ្ងៃទី២៦ ខែមីនាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក