ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការទស្សនៈពិភពលោក រៀបចំកម្មវិធី «អំណានឮៗ» ដើម្បីលើកកម្ពស់ការអានរបស់កុមារ

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា រៀបចំកម្មវិធី «អំណានឮៗ» ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ លើកកម្ពស់ការអានរបស់កុមារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការសហការសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ សាលារៀនសហគមន៍២១ និង Coconut Park។

កម្មវិធីក៏រៀបចំឡើងដើម្បីកៀរគរថវិកាសម្រាប់ទិញសៀវភៅអាន និងសាងសង់បណ្ណាល័យនៅស្រុកជាំក្សាន្ត និងស្រុកព្រែកប្រសព្វ ខេត្តព្រះវិហារ។

អង្គការទស្សនៈពិភពលោកបានឱ្យដឹងថានេះជាលើកទី២ ហើយដែលមានការរៀបចំកម្មវិធី «អំណានឮៗ» ខណៈឆ្នាំនេះអង្គការមានគោលដៅកៀរគរសៀវភៅឱ្យបានចំនួន ១ម៉ឺនក្បាល ដើម្បីឱ្យកុមារកាន់តែច្រើន ដែលរស់នៅតាមតំបន់ដាច់ស្រយាល មានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន។

ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាលោក វ៉ា សុរិន្ទ បានលើកឡើងថា ការវិនិយោគលើការអាន ជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់។ សៀវភៅ ជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។

អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខលោក ច័ន្ទ បេត្តា លើកឡើងថា វប្បធម៌អាននៅកម្ពុជា ថ្វីត្បិតមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ជាពិសេសនៅក្នុងចំណោមកុមារតូចៗ នៅតំបន់ដាច់ស្រយាល មានទម្លាប់តិចតួច ឬកុមារខ្លះ មិនមានទម្លាប់អានសៀវភៅ ដោយសារតែកត្តាធនធាន កង្វះទម្លាប់អានសៀវភៅ និងកត្តាមជ្ឈដ្ឋានជុំវិញ ជាដើម។

អ្នកសម្របសម្រួលស្ម័គ្រចិត្តនៅជំរំអំណាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកស្រី មាស សិរី បានឱ្យដឹងថា ជំរំអំណាន មិនត្រឹមតែជួយអភិវឌ្ឍបំណិនអំណានរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យពួកគេបង្កើនមិត្តភាព និងសាមគ្គីភាពផងដែរ ប៉ុន្តែសៀវភៅដែលមាននៅក្នុងជំរំមានចំនួនតិច ហើយមិនទាន់ឆ្លើយតបតម្រូវការរបស់កុមារនៅឡើយទេ។

គួរឱ្យដឹងដែរថា ការអប់រំជាវិស័យមួយ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបិទខ្ទប់រយៈពេលយូរបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែឡនាំឱ្យមានការបិទសាលារៀនរយៈពេល ១៨ខែ ធ្វើឱ្យការអប់រំរបស់កុមាររាប់លាននាក់ ត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់។ ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២១ បានរកឃើញថា កុមារសិក្សាថ្នាក់ទី៦ ដែលអាចអានបានមានត្រឹម៤៥% ចំណែក៥៥% ទៀតមិនមានសមត្ថភាពអាន ដោយសារកត្ដាជីវភាព និងភូមិសាស្ដ្រ។

គួរឱ្យដឹងដែរថា កម្មវិធី «អំណានឮៗ» នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៧:០០យប់ នៅក្នុងបរិវេណ Coconut Park កោះពេជ្រ។ ដោយឡែកសម្រាប់អ្នកដែលមានបំណងចង់បរិច្ចាគសៀវភៅ អាចមកកាន់ការិយាល័យរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដែលស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬបរិច្ចាគថវិកា តាមរយៈគណនីលេខ ABA: 000 880 848 ចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក