លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានាធិបតីអ៊ុយក្រែន ត្អូញត្អែរដាក់ EU ដែលផ្គត់ផ្គង់អាវុធយឺតយ៉ាវ និងគ្មានវិធានការលើរុស្សី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើន និងពន្លឿនការផ្គត់ផ្គង់សព្វាវុធទំនើប និងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ដោយនិយាយថា បើមិនដូច្នេះទេ សង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនអាចអូសបន្លាយពេលរាប់ឆ្នាំ។

នៅក្នុងវីដេអូសុន្ទរកថាដ៏វែងអន្លាយមួយថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុប ដែលបញ្ជូនតាមរយៈខ្សែរថភ្លើង លោក ហ្សេលេនស្គី បាននិយាយថា វាអាស្រ័យលើប្លុកនៃសហភាពអឺរ៉ុបដែលមានសមាជិកទាំង ២៧ប្រទេសដើម្បីចាត់វិធានការដើម្បីទប់ស្កាត់រុស្ស៊ី ដែលបានចំណាយរយៈពេលជាងមួយឆ្នាំមកហើយក្នុងការឈ្លានពានមកលើប្រទេសអ៊ុយក្រែន។

ទោះបីជាមន្ត្រីអ៊ុយក្រែនបានទទូចម្តងហើយម្តងទៀតឱ្យដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការផ្គត់ផ្គង់សព្វាវុធក៏ដោយ ប៉ុន្តែការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី នាពេលនេះហាក់បង្ហាញយ៉ាងបើកចំហចំពោះការខកចិត្ដដែលកើតមាន។ ក្នុងសារផ្ញើទៅកាន់មេដឹកនាំ EU ប្រធានាធិបតីវ័យ ៤៥ឆ្នាំរូបនេះលើកឡើងថា៖ "ប្រសិនបើសហភាពអឺរ៉ុបនៅតែរង់ចាំ អំពើអាក្រក់នឹងអាចមានពេលវេលាដើម្បីប្រមូលផ្តុំ និងរៀបចំជាថ្មីសម្រាប់សង្រ្គាមជាច្រើនឆ្នាំ។ វាស្ថិតនៅក្នុងអំណាចរបស់អ្នក (EU) ក្នុងការទប់ស្កាត់បញ្ហានេះ"។ 

ក្នុងឱកាសនោះ លោក ហ្សេលេនស្គី បានធ្វើការថ្លែងអំណរគុណទៅកាន់ប្រទេសប៉ូឡូញ និងស្លូវ៉ាគី ដែលបច្ចុប្បន្នគឺជាសមាជិក NATO សម្រាប់ការយល់ព្រមផ្គត់ផ្គង់យន្តហោះ MiG ដែលផលិតដោយអតីតសហភាពសូវៀត ដែលអាកាសយានិកអ៊ុយក្រែនអាចហោះហើរបានដោយមិនចាំបាច់មានការហ្វឹកហ្វឺនបន្ថែម។ កន្លងមកបណ្តាសម្ព័ន្ធមិត្តលោកខាងលិចបានសន្យាផ្តល់ជាជំនួយសព្វាវុធបន្ថែមឱ្យទៅកាន់អ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ឯណោះវិញក៏បានត្អូញត្អែរថា EU ហាក់ដូចជាមិនប្រញាប់ប្រញាល់សោះក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក