ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភ្លើងគប់កីឡាស៊ីហ្គេម ត្រូវបានដង្ហែពេញក្រុងហាណូយ បន្តឆ្ពោះទៅបណ្តាប្រទេសដទៃ

វៀតណាម៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ភ្លើងគប់នេះនឹងបន្តដង្ហែនៅប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាម CAMSOC នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC លោក ហោ សារុន និងភាគីពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។

ថ្លែងក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសវៀតណាម លោក ហោ សារុន បានឱ្យដឹងថា លោកមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចូលរួមប្រារព្ធពិធីដង្ហែព្រះអគ្គជ័យកីឡានៅប្រទេសវៀតណាម សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា និង អរគុណអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅវៀតណាម និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន មិនត្រឹមតែជាការចែករំលែកមោទនភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ានផងដែរ ហើយមិត្តភាពកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏ដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

គួរឱ្យដឹងដែរថា ក្រោយដង្ហែចេញពីប្រទេសវៀតណាម ដែលជាគោលដៅទីមួយ នៃដំណើររត់គប់ភ្លើងជុំវិញប្រទេសអាស៊ាន នឹងបន្តទៅកាន់ប្រទេសភីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ មុនមកដល់កម្ពុជាវិញ នឹងដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក