ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាករទឹកសន្យាថាចាប់ពីខែឧសភាអ្នកនៅតំបន់ជាយក្រុងនឹងលែងខ្វះខាតទឹកស្អាតប្រើប្រាស់

ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានអំពីការមិនពេញចិត្តរបស់ពលរដ្ឋចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ និងទឹកមានសម្ពាធខ្សោយ នៅតំបន់ជាយក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសន្យាថានឹងដោះស្រាយបញ្ហានេះចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យ ខណៈរដ្ឋាករទឹកនឹងដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។

រដ្ឋាករទឹកបានពន្យល់ពីកង្វះទឹកស្អាតប្រើប្រាស់ គឺដោយសារតែក្នុងឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈក្នុងមួយថ្ងៃអាចផលិតទឹកស្អាតប្រើប្រាស់បានប្រមាណ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ពោលនៅខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកសង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករបានអះអាងថា ចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកនឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពផលិតឡើងដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃដែលអាចបំពេញតម្រូវការរបស់ពលរដ្ឋទាំងនៅក្នុងក្រុងភ្នំពេញ និងក្រុងតាខ្មៅ។

ក្នុងឱកាសនេះ រដ្ឋាករទឹកអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ដើម្បីចែករំលែកទឹកទៅដល់អតិថិជនរស់នៅក្នុងតំបន់ជាយក្រុង។

ពលរដ្ឋដែលមានបញ្ហាអំពីកង្វះទឹកស្អាត អាចទាក់ទងមកតាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៦៧ លោក សោម សុវណ្ណ ឬ លេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ លោក ផេង ទី ឬ ហ្វេសប៊ុកផេក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក