សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ទូតកម្ពុជានៅកូរ៉េ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅកូរ៉េ ថែសុខភាពក្នុងពេលអាកាសធាតុប្រែប្រួល

កូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រួយបារម្ភពីមរណភាពពលរដ្ឋខ្មែរ ដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ និងអំពាវនាវឱ្យយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាពឱ្យបានល្អ ខណៈអាកាសធាតុមានការប្រែប្រួល។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានសរសេរលើគណនីរបស់ខ្លួន ដោយលើកឡើងថា មួយរយៈពេលថ្មីៗនេះ ទូតបានទទួលដំណឹងមរណភាពរបស់ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះដោយសារបញ្ហាសុខភាព ឬបញ្ហាផ្លូវចិត្ត ខណៈបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលច្រើន ហើយបញ្ហាស្មុគស្មាញក៏អាចកើតមានដែរ។

ឯកអគ្គរាជទូតរូបនេះ អំពាវនាវឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រសិនបើសង្កេតឃើញថាមានអាការមិនសូវស្រួល សូមទៅពិភាក្សាជាមួយគ្រូពេទ្យ និងតាមដានសុខភាពអោយបានដិតដល់។

ក្នុងអំឡុងអាកាសធាតុនៅកូរ៉េមានការប្រែប្រួល ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េនឹងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ដើម្បីធ្វើយុទ្ធនាការចុះពិនិត្យសុខភាពពលរដ្ឋនិងពលករខ្មែរ នៅតាមតំបន់នានាក្នុងពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀតទៀតប្រសិនបើចង់ពិគ្រោះយោបល់ ក៏អាចទាក់ទងមកកាន់លេខស្ថានទូត 02-3785-1041 ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក