ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេច ស ខេង ស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានពាក់ព័ន្ធការជួញដូរមនុស្ស ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាជួញដូរមនុស្សនេះ។

សម្ដេចក្រឡាហោមបែបនេះ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចក្រឡាហោមថ្លែងថាលោកនឹងពិនិត្យផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងឡាយដែលមានក្នុងរបាយការណ៍នោះ និង ភាពជាក់ស្តែងនៅកម្ពុជា ដោយសារព័ត៌មានខ្លះទាក់ទងនឹងការជួញដូរមនុស្សនៅកម្ពុជា ដូចនេះលោកនឹងរៀបចំក្រុមការងារដកស្រង់ព័ត៌មានទាំងនោះមកសិក្សាមើលជាបឋមសិន។

សម្តេចក្រឡាហោមមានប្រសាសន៍ថា៖ «យើងត្រូវរៀបចំចាត់តាំងឱ្យមានការសិក្សា ទៅលើរបាយការណ៍នេះ ហើយក៏មិនមែនតែផ្នែកជួញដូរមនុស្សទេ ផ្នែកដែលមានការពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបឱ្យបានសមស្របនិងត្រឹមត្រូវ»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ចាក់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តន៍ទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៣ នេះ។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១ ប៉ុន្តែបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលទាមទារការយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ខណៈការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

គួរឱ្យដឹងដែរថា គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២២ ដោយសមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន ៣៥៩ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន ៣៣នាក់។ សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ៣៥៨នាក់ ក្នុងនោះស្រីចំនួន ២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ចនិងក្រុមគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក