ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនអនុម័តវ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA ក្នុងស្រុកដំបូងរបស់ខ្លួន

ចិន៖ ប្រទេសចិនបានអនុម័តវ៉ាក់សាំងប្រភេទ (mRNA) ដែលបង្កើតក្នុងស្រុកជាលើកដំបូងរបស់ខ្លួនប្រឆាំងនឹង COVID-19 ដែលក្រុមហ៊ុនផលិតបានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះ ពោលគឺប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការបន្ធូរបន្ថយវិធានការបង្ការកូវីដ-១៩​ ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលនាំឱ្យមានព័ត៌មាននៃការកើនឡើងតួលេខអ្នកឆ្លងកូវីដ-១៩ ខ្ពស់នៅក្នុង​ប្រទេស។ 

វ៉ាក់សាំងខាងលើនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CSPC Pharmaceutical Group Ltd ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ដោយនិយតករសុខភាពរបស់ទីក្រុងប៉េកាំង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ៊ុនបានបន្ថែមថា វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងដំណាក់កាលនៃការសាកល្បង ដែលវាត្រូវបានគេប្រើជាវ៉ាក់សាំងដូសជំរុញសម្រាប់អ្នកដែលធ្លាប់បានចាក់វ៉ាក់សាំងប្រភេទផ្សេង។

យោងតាមទិន្នន័យរបស់ CSPC ផ្អែកលើការសិក្សាលើអ្នកចូលរួមចំនួន ៤,០០០នាក់ពីថ្ងៃទី១០ ខែធ្នូ ដល់ថ្ងៃទី១៨ ខែមករា នៅពេលដែលប្រទេសចិនកំពុងឆ្លងកាត់ដំណាក់កាលនៃការកើនឡើងខ្លាំងចំពោះការឆ្លងវីរុសកូវីដ-១៩ ក្នុងប្រទេស វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាព ៨៥,៣ភាគរយ ក្នុងអំឡុងពេលពី ១៤ ទៅ ២៨ថ្ងៃបន្ទាប់ពីការចាក់។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់អំពីចំនួននៃវ៉ាក់សាំងដែលក្រុមហ៊ុនគ្រោងនឹងផលិតឡើយ។ 

វ៉ាក់សាំង mRNA ត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការឆ្លងមេរោគធ្ងន់ធ្ងរ និងការស្លាប់។ ខណៈពេលដែលវ៉ាក់សាំងបែបបុរាណប្រើប្រាស់មេរោគដែលខ្សោយ ឬអសកម្មដើម្បីរៀបចំរាងកាយសម្រាប់ការវាយប្រហារនាពេលអនាគតពីវីរុសពិតប្រាកដនោះ ផ្ទុយពីនេះ វ៉ាក់សាំងប្រភេទ mRNA បានដាក់ពង្រាយផ្នែកតូចៗនៃហ្សែនដែលមានការណែនាំបង្ហាញកោសិការបស់រាងកាយពីរបៀបផលិតប្រូតេអ៊ីន  ដូចជាករណីនេះហ្សែនដែលត្រូវដាក់ចូលនឹងបង្ហាញអំពីការផលិតប្រូតេអ៊ីនកើនឡើងនៅលើមេរោគដែលបង្កជាជំងឺកូវីដ១៩ ដើម្បីបង្ការរាងកាយពីឱកាសធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក