ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បំណែកភ្លុកដំរីមួយ ត្រូវបានតភ្ជាប់ទៅនឹងក្បាលដំរីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានយកបំណែកភ្លុកដំរីមួយដែលបានកំណាយរកឃើញ មកតភ្ជាប់ទៅនឹងក្បាលដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។

មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម លោក មុំ សុផុន បានលើកឡើងថា កន្លងមកក្រុមការងារបានកំណាយសម្អាតកំណកដីជុំវិញខ្លោងទ្វារតាកាវ រួចក៏ប្រទះឃើញបំណែកភ្លុកដំរីចំនួន២ ហើយក្នុងចំណោមភ្លុកដំរីចំនួន២នោះគឺមានតែភ្លុកចំនួន ១ប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំនៃជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ។ ភ្លុកដំរីមួយទៀត មិនមានរូបរាងពេញលេញ ដែលមិនអាចកំណត់ថានៅទីតាំងនៃក្បាលដំរីណាមួយឡើយក្នុងចំណោមដំរីទាំង៣។

មន្ត្រីបច្ចេកទេសរូបនេះ បានប្រាប់ឱ្យដឹងថា ការតភ្ជាប់បំណែកភ្លុកដំរីទៅនឹងក្បាលដំរី គឺដើម្បីបង្ហាញរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរបានធ្លាក់ ឱ្យភ្ញៀវទេសចរជាតិ- អន្តរជាតិ បានឃើញ។ លោកថ្លែងថា៖ «នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ»

លោកបានអំពាវនាវឱ្យសាធារណជនអញ្ជើញមកទស្សនាឈ្វេងយល់ពីចម្លាក់ដំរីក្បាលបី នៅខ្លោងទ្វារតាកាវជ្រុងអាគ្នេយ៍ ព្រោះចម្លាក់ដំរីក្បាលបីដែលមានភ្លុកពេញលេញ កម្រឃើញមាននៅសេសសល់តាមខ្លោងទ្វារចេញចូលក្រុងអង្គរធំទាំង៥។

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក