ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វិស្បមកាលសម្រាប់សិស្សានុសិស្សនឹងចាប់ផ្ដើមពីថ្ងៃទី២០ មេសា ដល់ថ្ងៃ១៨ ឧសភា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់បណ្តាប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមបណ្តារាជធានី ខេត្ត និងនាយកគ្រឹះស្ថានឧត្តមសិក្សាសាធារណ: និងឯកជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការឈប់សម្រាកក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ក្រសួងការណែនាំដល់គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាល ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។

ចំពោះគ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ក៏នឹងត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដូចនេះក្រសួងណែនាំដល់គ្រឹះស្ថានអប់រំទាំងអស់ឱ្យអនុវត្តសេចក្តីជូនដំណឹងខាងលើ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍ប្រកួតកីឡានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក