ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សំណើទិញយកក្លិប Manchester United កាន់តែតឹងតែង និងប្រកួតប្រជែង

អង់គ្លេស​៖ ការប្រជែងទិញយកក្លិបបាល់ទាត់ Manchester United កាន់តែឡើងកំដៅខ្លាំង ខណៈដែលមហាសេដ្ឋីកាតា Sheikh Jassim Bin Hamad Al Thani បានវិលត្រឡប់មកដាក់សំណើជាលើកទីពីរ ដើម្បីទិញយកក្លិបយក្សអង់គ្លេសមួយនេះ។ ដោយឡែក មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ក៏ត្រូវបានគេរំពឹងផងដែរថានឹងធ្វើការដាក់សំណើសាជាថ្មីក្នុងការទិញយកក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាលមួយនេះ។ 

យ៉ាងណាមិញ បើផ្អែកតាមប្រភពពី Sky Sport បានឱ្យដឹងថា កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់សំណើពីប្រភពនានាដែលចាប់អារម្មណ៍ អាចនឹងបានសម្រេចពន្យារពេល ដោយសារការទុកពេលវេលាសម្រាប់ការកែតម្រូវសំណើ។ ម្ចាស់ក្លិប Manchester United ដែលគេស្គាល់ថាជាគ្រួសារត្រកូល Glazer ត្រូវបានគេដឹងថាបានកំណត់តម្លៃជាកំណត់ត្រាមួយក្នុងការដាក់លក់ក្លិបនេះ ពោលគឺក្នុងតម្លៃ ៦ពាន់លានផោន ឬស្មើនឹងជាង ៧,៣ពាន់លានដុល្លារ។

ការស្នើទិញយកក្លិប Manchester United ពីសំណាក់មហាសេដ្ឋីកាតា លោក Jassim Bin Hamad Al Thani បានសន្យាថា ក្រោយពេលដែលលោកគ្រប់គ្រងក្លិបនេះបាន ១០០ភាគរយហើយ លោកនឹងធ្វើការដោះស្រាយចោលនូវបំណុលបច្ចុប្បន្នរបស់ក្លិបប្រមាណ ៦២០លានដុល្លារអាមេរិក រួមជាមួយការវិនិយោគលើកីឡដ្ឋាន និងទីលានហ្វឹកហាត់ថ្មី បន្ថែមពីលើការគាំទ្រសម្រាប់ក្រុមបុរស និងក្រុមនារី។ ប្រភពស្និតនឹងមហាសេដ្ឋីកាតារូបនេះបានឱ្យដឹងថា លោកពិតជាមានជំនឿចិត្តយ៉ាងខ្លាំងថា សំណើរបស់លោកលើ Manchester United គឺជាសំណើដែលល្អបំផុតសម្រាប់ក្លិប អ្នកគាំទ្រ និងសហគមន៍។ 

ដោយឡែក ស្ថាបនិកនៃក្រុមហ៊ុនឧស្សាហកម្ម INEOS លោក Jim Ratcliffe ដែលជាអ្នកគាំទ្រក្លិប Man Utd តាំងពីកុមារភាពមានសុទិដ្ឋិនិយមជាងក្នុងការវាយតម្លៃ ប៉ុន្តែលោកធ្លាប់បានលើកឡើងថានឹងមិនដាក់សំណើទិញក្លិបក្នុងតម្លៃថ្លៃហួសហេតុនោះឡើយ។ ចំពោះសំណើកាលពីជុំទីមួយត្រូវបានគេជឿថាបានធ្វើឡើងក្នុងតម្លៃប្រមាណ ៤,៥ពាន់លានផោន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក