ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អេហ្ស៊ីបព្យួរការងារអាជ្ញាកណ្ដាលម្នាក់ ក្រោយមើលវីដេអូសាឡើងវិញតាមទូរសព្ទ

អេហ្ស៊ីប៖ សមាគម​អាជ្ញាកណ្ដាលបាល់ទាត់អេហ្ស៊ីបបានប្រកាសថា អាជ្ញាកណ្ដាលជនជាតិអេហ្ស៊ីបម្នាក់ត្រូវបានព្យួរពីការងារដោយពុំមានកំណត់រយៈពេល បន្ទាប់ពីបានប្រើប្រាស់ទូរសព្ទដៃមើលវីដេអូ មុនពេលដែលមិនអនុញ្ញាតគ្រាប់បាល់មួយគ្រាប់ក្នុងការ​ប្រកួតបាល់ទាត់មួយនៅក្នុងលីគទីពីរកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ដោយសារបច្ចេកវិទ្យាជំនួយការអាជ្ញាកណ្ដាលវីដេអូ (video assistant referee) មិនត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងការប្រកួតលីគទីពីរអេហ្ស៊ីប ហេតុដូច្នេះហើយអាជ្ញាកណ្ដាល លោក Mohamed Farouk បានសម្រេចចិត្តមើលវីដេអូសាឡើងវិញពីសំណាក់ទូរសព្ទដៃរបស់អ្នកគាំទ្រ ហើយសម្រេចចិត្តមិនឱ្យគ្រាប់បាល់មួយកើតឡើងក្នុងការប្រកួតរវាងក្រុម Suez និងក្រុម Al Nasr។ 

ក្រុមភ្ញៀវ Al Nasr បានអបអរជាមួយគ្រាប់បាល់តាមស្មើនៅចុងម៉ោង ប៉ុន្តែក្រុមម្ចាស់ផ្ទះ Suez SC បានធ្វើការតវ៉ាដោយអះអាងថាគ្រាប់បាល់នេះជាគ្រាប់បាល់មានកំហុស (ប៉ះដៃ) ហើយក្រោយពីមើលវីដេអូតាមទូរសព្ទមួយសន្ទុះធំ អាជ្ញាកណ្ដាលសម្រេចមិនអនុញ្ញាតបាល់នេះឱ្យចូលទីឡើយ។ ក្រោយមក ការប្រកួតនេះត្រូវបានបន្ថែមម៉ោងរយៈពេល ១៥នាទី ហើយក្លិប Suez SC បានយកឈ្នះក្លិប Al Nasr ក្នុងលទ្ធផល ៣-១។ 

អាជ្ញាកណ្ដាល លោក Farouk បានចាកចេញពីកីឡដ្ឋានដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំង ស្របពេលដែលកីឡាករ និងមន្រ្តីរបស់ក្លិប Al Nasr បានគំរាមថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះអាជ្ញាកណ្ដាលរូបនេះដែលមានបំពានលក្ខន្តិកៈនៃការប្រកួត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក