ខេត្តព្រះសីហនុ ÷ នាវាល្បាតសាធារណរដ្ឋបារាំងឈ្មោះ Prairial នឹងចូលសុំចតនៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ការចូលសុំចតចុង ក្រោយរបស់នាវាបារាំងនៅកម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសុំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញា ថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវី Geoffroy Andigné នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្ដល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។
នាវានេះមាន បណ្តោយប្រវែង ៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិនិងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្ដាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះក្រុមនាវិកតែងធ្វើការផ្លាស់ប្តូរនិងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។
សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះជាមួយទាហានជើងទឹកនៃប្រទេសដៃគូ។ ជាក់ស្ដែងនាពេលកន្លងមក នាវានេះបានចូលរួមនៅក្នុងសមយុទ្ធមួយជាមួយឆ្មាំសមុទ្រហ្វីលីពីន។
នៅប្រទេសកម្ពុជា ការចូលសុំចតនេះនឹងជាឱកាសផ្លាស់ប្ដូរបទពិសោធន៍ ជាពិសេសរវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្ត្រ និងជំនួបស្និទ្ធស្នាលផ្សេងៗទៀតដូចជាការប្រកួតបាល់ទាត់ជាដើម។
ការគោរពច្បាប់អន្តរជាតិការចូលសុំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្ររបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរឱ្យដឹងដែរថា បារាំងក៏ជាប្រទេសអធិបតេយ្យមួយនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយសមុទ្រចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅចំនួន ១,៦លាននាក់ និងយោធាបារាំងចំនួន ៧ ០០០នាក់។
៩៣% នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំងស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការប្ដេជ្ញាចិត្តរបស់បារាំងនៅក្នុងតំបន់នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗចំនួន ៤គឺ៖ សន្តិសុខនិងការការពារ សេដ្ឋកិច្ច ពហុភាគីនិយមនិងវិធានច្បាប់បម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងមហា សមុទ្រដោយចីរភាព។ ប្រទេសបារាំងខិតខំពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នាចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការអឺរ៉ុបនៅឥណ្ឌូប៉ាស៊ីហ្វិក។
ការចូលសំុចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរដំណើរទស្សន កិច្ចកម្រិតខ្ពស់ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូរវាងប្រទេសបារាំងជាមួយអា ស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំងបានក្លាយទៅ ជាសមាជិកសង្កេតការណ៍នៅក្នុងក្រុមការងារចំនួនពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារទទួលបន្ទុកសន្តិសុខលំហសមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រដល់ដំណើរការសន្តិសុខ ជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕