ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងពាណិជ្ជកម្មស្នើដល់អាជីវករទាំងអស់បិតស្លាកតម្លៃលើទំនិញ និងសេវាកម្មគ្រប់ប្រភេទ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានស្នើដល់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវការបិទតម្លៃលើទំនិញ និងសេវាកម្មដែលដាក់តាំងលក់ទាំងអស់ ដើម្បីសម្រួលអ្នកទិញទាំងអស់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែមីនា ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការបិទថ្លៃទំនិញទាំងអស់ត្រូវដាក់ជាលុយរៀល លើកលែងតែអាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ តែត្រូវសុំការអនុញ្ញាតបិទថ្លៃទំនិញជារូបិយប័ណ្ណបរទេសនៅតាមអង្គភាពច្រកចេញចូលតែមួយ និងត្រូវធ្វើថ្មី ១ឆ្នាំម្ដង។

ក្រសួងពាណិជ្ជកម្មព្រមានថា គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

ក្រសួងក៏បញ្ជាដល់ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានីខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកតម្លៃជារៀងរាល់ខែ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក