ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួនក្រោមបទចោទចំនួន២

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបានបញ្ជាក់ថា លោក យីម ស៊ីណន មានស្រុកកំណើតនៅភូមិច្រឡឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចបានឃាត់ខ្លួននៅបុរីឡុងនីគំរោង៣ ផ្ទះលេខ៥៦ ផ្លូវលេខ៣ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែក លោក ហ៊ុន កុសល មានស្រុកកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ហើយសមត្ថកិច្ចបានឃាត់ខ្លួន នៅផ្ទះលេខ៤២ បុរីគីមធី ផ្លូវលេខ១ ភូមិកកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ បុគ្គលដែលប្រមាថព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។

យោងតាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការញុះញង់អាចត្រូវផ្តន្ទាទោសកាលបើអំពើញុះញង់ប្រព្រឹត្តដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬតាំងឱ្យសាធារណជនមើល និងដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

ចំណែកតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តិបទឱក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា៤៩៤ នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក