ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបញ្ជូនសំណុំរឿងលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល បញ្ជូនទៅតុលាការក្រោមបទចោទចំនួន២

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវីរសេនីយ៍ សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC News ថា នៅរសៀលម៉ោង២ ថ្ងៃពុធនេះ អាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅតុលាការហើយ។

បើតាមលោកវីរសេនីយ៍ សាន សុខសីហា អាជ្ញាធរបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមីនា ក្រោមបទចោទចំនួន២ គឺការញុះញុង និងការប្រមាថព្រះមហាក្សត្រ។

អ្នកនាំពាក្យបានបញ្ជាក់ថា លោក យឹម ស៊ីណន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខណ្ឌដង្ហោ ហើយលោក ហ៊ុន កុសល ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយពួកគេត្រូវបានបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ចំណាត់ការលើអតីតសកម្មជនប្រឆាំងទាំងពីររូបនេះ គឺធ្វើឡើងស្របពេលសម្តេចបានប្រកាសនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣​ ថាសម្តេចមិនអត់ឱនអធ្យាស្រ័យឱ្យអ្នកទាំងពីរផងដែរ ខណៈកន្លងមកសម្តេចធ្លាប់បានលើកលែងឱ្យលោក យឹម ស៊ីណន ម្តងរួចមកហើយ ហើយសម្តេចក៏មិនទទួលការសុំទោសពីអ្នកទាំងពីរដែរ។

យោងតាមមាត្រា៤៩៦ នៃច្បាប់ក្រមព្រហ្មទណ្ឌ អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

ចំពោះបទប្រមាទព្រះមហាក្សត្រវិញ យោងតាមច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌឆ្នាំ២០១៨ បុគ្គលដែលបានជេរប្រមាទព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក