ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

យុវជនគាំទ្រចំណាត់ការលើបុគ្គលដែលប្រមាថព្រះមហាក្សត្រ ដើម្បីជាគំរូដល់បុគ្គលដទៃ

ភ្នំពេញ៖ យុវជនមួយចំនួនបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរដែលចាប់ខ្លួនអតីតសកម្មជនប្រឆាំងដែលស្គាល់ថាជាមនុស្សជិតស្និទ្ធជាមួយលោក កឹម សុខា គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីពួកគេបានប្រមាថចេស្តាព្រះមហាក្សត្រ។

និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា ឈ្មោះ កញ្ញា បានប្រាប់មកកាន់ EAC news ថា កញ្ញាពិតជាមិនគាំទ្រចំពោះទង្វើប្រមាថមើលងាយដល់ព្រះមហាក្សត្រខណៈទ្រង់ជាព្រះមហាក្សត្រដែលប្រជាជនខ្មែរតែងតែងគោរព។


និស្សិតផ្នែកគណនេយ្យមានវ័យ ២១ឆ្នាំរូបនេះបាននិយាយដូច្នេះថា៖ «ខ្ញុំគិតថា វាជាអំពើមួយដែលអត់ល្អ ពីព្រោះថាប្រទេសកម្ពុជាយើងជាប្រទេសដែលគោរពទៅលើព្រះមហាក្សត្រជាធំ យើងអត់គួរធ្វើអំពើ (ប្រមាថ) បែបហ្នឹងទេ ព្រោះទ្រង់អត់បានធ្វើអីលើយើង ហេតុអ្វីបានជាយើងប្រមាថដល់ព្រះអង្គ?»

និស្សិតស្រីម្នាក់ទៀត គឺកញ្ញា ដាណែត ក៏បង្ហាញការប្រតិបត្តិចំពោះបុគ្គលដែលបានប្រមាថដល់ព្រះមហាក្សត្រផងដែរ។ កញ្ញា ដាណែត រៀបរាប់ថា៖ «ព្រះអង្គគឺជាព្រះមហាក្សត្រដ៏ម្លប់ត្រជាក់ដល់កូនចៅដែលព្រះអង្គតែងតែសំឡឹងឃើញប្រទេសកម្ពុជាយើងមានជនមានពិការភាព ឬជនក្រីក្រ ឬមនុស្សមួយចំនួនដែលត្រូវការជំនួយ ព្រះអង្គទ្រង់តែងតែជួយ និងមើលទៅដល់កូនចៅយើងជានិច្ច»


រីឯនិស្សិតផ្នែកគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា លោក ចាន់ឌុន ក៏បានលើកឡើងថា មិនគួរណាមានការប្រមាថដល់ព្រះមហាក្សត្រខ្មែរឡើយ។ លោកថ្លែងថា៖ «ត្រូវតែគោរពដល់ទ្រង់ ដោយសារយើងរស់នៅប្រទេសកម្ពុជា»


និស្សិតទាំងអស់ខាងលើ សុទ្ធតែយល់ឃើញដូចគ្នាថា ការចាត់វិធានការទៅលើអតីតសកម្មជនប្រឆាំងពីររូបនោះគឺជារឿងត្រឹមត្រូវ ដើម្បីផ្តល់ជាគំរូដល់បុគ្គលផ្សេងទៀតកុំឱ្យចេះតែហ៊ានប្រមាថដល់ព្រះមហាក្សត្រខ្មែរ។ ជាមួយគ្នានេះនិស្សិតទាំងប៉ុន្មាននាក់នេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរត្រូវតែគោរព និងផ្តល់តម្លៃដល់ព្រះមហាក្សត្រខ្មែរ និងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាម្លប់ដល់កូនចៅ និងជាថ្នាក់ដឹកនាំប្រទេសឱ្យមានការរីកចម្រើន។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចបានប្រកាសថា សម្តេចនឹងមិនទទួលការសុំទោសពីលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ហើយសម្តេចក៏មិនអត់ឱនអធ្យាស្រ័យឱ្យអ្នកទាំងពីរផងដែរ ខណៈកន្លងមកសម្តេចធ្លាប់បានលើកលែងឱ្យលោក យឹម ស៊ីណន ម្តងរួចមកហើយ។

សម្តេចបានរៀបរាប់ថា៖ «ខ្ញុំអត់ប្រើប្រាស់ការបកស្រាយនេះធ្វើជាសារបញ្ជូនទៅកាន់តុលាការចោទប្រកាន់ ឬមិនចោទប្រកាន់នោះទេ តែខ្ញុំគ្រាន់តែបកស្រាយប៉ុណ្ណោះ តែមិនមែនបញ្ជូនទៅតុលាការត្រូវកាត់ទោស គឺអត់ទេ»។

សូមបញ្ជាក់ថា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីអ្នកទាំងពីរបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកក្នុងខ្លឹមសារប្រមាថព្រះមហាក្សត្រ និងភ្ជាប់រូបភាពព្រះមហាក្សត្រទ្រង់យាងព្រះរាជទានព្រះអគ្គីជ័យកីឡា នៅប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក យឹម ស៊ីណន បានបង្ហោះសំណេរដោយដកស្រង់សម្តីពលរដ្ឋនៅតាមហាងកាហ្វេដូច្នេះថា៖ «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ»។ ក្រោយមក លោកក៏បានលុបចោលសំណេរនោះ ហើយបង្ហោះសំណេរថ្មី ដោយបញ្ជាក់ថា៖ «គ្រាន់តែខ្ញុំបង្ហោះសារដែលជាសំលេងរបស់អង្គុយផឹកការហ្វេសោះ បែរជាមានបងប្អូនជាច្រើនគិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញចុះ»

គ្រានោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចូលទៅបញ្ចេញមតិ (Comment) លើសំណេរទី២របស់ លោក យឹម ស៊ីណន ដោយសម្តេចបានប្រាប់ទៅលោក ស៊ីណនថា «មិនបាច់លុបទេក្មួយ»។ ជាមួយគ្នានោះ ក៏មានអ្នកលេងបណ្តោញសង្គមម្នាក់បានចូលទៅ Comment សាកសួរសម្តេចថា តើអាចមានទោសទេ? សម្តេចក៏បានឆ្លើយតបទៅវិញថា បើគ្មានទោសទើបចម្លែក ព្រោះនេះមិនមែនជាការបញ្ចេញមតិទេ តែជាការបំភ្លៃការពិតដោយចេតនា ហើយសម្តេចក៏បានអះអាងថា ទុកជូនតុលាការជាអ្នកកាត់ក្តីទៅចុះ។

បន្ទាប់មកទៀត លោក ហ៊ុន កុសល ក៏បានបង្ហោះរូបភាពព្រះមហាក្សត្រទ្រង់យាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយអមទាំងសំណេរដែលមានខ្លឹមសារដូច្នេះថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក