ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជិះរថយន្តមិនប្រយ័ត្ន ត្រូវរថភ្លើងបុកបណ្តាលឱ្យមនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល

ព្រះសីហនុ៖ រថយន្តម៉ាក HYUNDAI ពណ៌ស បានជិះឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវបានរថភ្លើងដែលកំពុងធ្វើដំណើរ បុកបណ្តាលឱ្យអ្នកបើកបរ និងអ្នកដំណើរទាំងក្នុងរថភ្លើង និងរថយន្តសរុបចំនួន ៤នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលម៉ោង៤ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចឡើងថ្មដំរី ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ភាគីខាងរថភ្លើង មានអ្នករងរបួស ២នាក់ គឺអ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់ ហើយខាងភាគីរថយន្ត មានអ្នកបើករថយន្តម្នាក់ និងអ្នករួមដំណើរម្នាក់ រងរបួស។

របាយការណ៏បឋមពីសមត្ថកិច្ចបញ្ជាក់ថា ភាគីរថយន្ដ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-7015 បើកបរដោយឈ្មោះ រើ ជីវ័នភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី និងអ្នករួមដំណើរឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេការរថយន្ដដឹកដី អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ចំណែករថភ្លើងជាប្រភេទដឹកអ្នកដំណើរ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុ សម្បត្តិ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងអ្នករួមដំណើរលើរថភ្លើងសរុបចំនួន ២២នាក់ ស្រី ១១នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក