ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Premier League នឹងអនុញ្ញាតឱ្យមានការសម្រាកចន្លោះការប្រកួតឱ្យកីឡាករស្រាយបួស

អង់គ្លេស៖ ទូរទស្សន៍ Sky Sports បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះថា ស្ថាប័នអាជ្ញាកណ្តាលនៃបាល់ទាត់អង់គ្លេសបានប្រាប់ទៅកាន់មន្ត្រីនៃការប្រកួតក្របខ័ណ្ឌ Premier League និង English Football League ឱ្យមានការសម្រាកចន្លោះការប្រកួតតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករដែលជាអ្នកកាន់សាសនាឥស្លាមអាចធ្វើការស្រាយបួស អំឡុងពេលដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាឌនរបស់ពួកគេ។ 

មន្រ្តីដឹកនាំការប្រកួតត្រូវបានណែនាំឱ្យអនុវត្តគោលការណ៍នេះ ដែលអាចអនុញ្ញាតឱ្យកីឡាករអាចធ្វើការស្រាយបួសដោយការទទួលទានទឹក ឬភេសជ្ជៈផ្សេងឬក៏អាចប្រើប្រាស់នូវជេលបន្ថែមថាមពលផ្សេងៗអំឡុងការអនុញ្ញាតឱ្យស្រាយបួសនេះ។ គួរបញ្ជាក់ថា ពិធីបុណ្យរ៉ាម៉ាឌនក្នុងឆ្នាំ២០២៣នេះ ត្រូវចាប់ផ្តើមឡើងនៅថ្ងៃពុធនេះ ដែលនឹងមានរយៈពេលមួយខែ។

បន្ថែមពីលើនេះ អាជ្ញាកណ្ដាលក៏ត្រូវបានលើកទឹកចិត្តឱ្យកំណត់អត្តសញ្ញាណកីឡាករដែលកំពុងតមអាហារមុនពេលចាប់ផ្តើមប្រកួត និងឯកភាពទៅលើពេលវេលានៃការអនុញ្ញាតឱ្យផ្អាកការប្រកួតដើម្បីធ្វើការស្រាយបួស។ គួរឱ្យដឹងថា កីឡាករល្បីៗមួយចំនួននៅ Premier League ដែលគេរំពឹងថានឹងចូលរួមពិធីបួសនៃអំឡុងបុណ្យរ៉ាម៉ាឌន ដែលនឹងមិនទទួលទានអាហារ និងទឹក អំឡុងចាប់ពីថ្ងៃរះដល់ថ្ងៃលិចរួមមាន ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool , ខ្សែបម្រើ N'Golo Kante របស់តោខៀវ Chelsea និងខ្សែប្រយុទ្ធស្លាប Riyad Mahrez របស់ Manchester City ជាដើម។ 

គួររំឮកថា កាលពីអំឡុងឆ្នាំ២០២១ ការប្រកួតរវាងក្លិប Leicester City និង Crystal Palace ត្រូវបានផ្អាកដោយអាជ្ញាកណ្តាល Graham Scott ក្រោយដំណើរការប្រកួតបានកន្លះម៉ោង ដើម្បីអនុញ្ញាតឱ្យកីឡាករ Wesley Fofana និង Cheikhou Kouyate ដើម្បីស្រាយបួសក្រោយថ្ងៃលិច៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក