ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសចរចិននឹងចូលមកកម្ពុជាបន្ថែមទៀតប្រមាណ ៣០០ជើង ហោះហើរ ១សប្ដាហ៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាក្នុងដំណើទស្សនៈកិច្ចសម្ដេចទៅប្រទេសចិន ក្នុងជំនួបជាមួយប្រធានាធិបតីចិន បានពិភាក្សាបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀតឱ្យបានប្រមាណ ១ សប្ដាហ៍ ៣០០ ជើងហោះហើរ ខណៈកម្ពុជាធ្លាប់បានទទួលទេសចរចិនមុនកូវីដ-១៩ ជាង ២លាននាក់។

សម្តេចតេជោលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ដល់សម្ដេចតេជោថា កម្ពុជាជាប្រទេសទី១ ដែលបើកទទួលភ្ញៀវទេសចរចិនឡើងវិញ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ «បើយោងតាមគម្រោង គឺមួយសប្តាហ៍ ៣០០ជើងហោះហើរ បើចឹងទេសចរចិនបើបាន៣ ៤ ទៅ៥លាននាក់ក្នុងមួយឆ្នាំគឺជាការល្អ»

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានបញ្ជាក់ថា ថៃជាប្រទេសធំ ហើយនៅតែប្រឹងប្រែងទាក់ទាញទេសចរចិនឲ្យបាន ១០លាននាក់ក្នុងមួយឆ្នាំ ខណៈប្រទេសសិង្ហបុរីក៏ព្យាយាមទាក់ទាញទេសចរចិន ហើយប្រទេសផ្សេងៗទៀតក៏ដូចគ្នាដែរ។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកទេសចរចិនប្រមាណមានជាង ២,៣លាននាក់ ស្មើនឹង ៣៥,៧% នៃទេសចរអន្តរជាតិសរុប (៦,៦លាននាក់)។ ដោយឡែកបន្ទាប់ពីវិបត្តិកូវីដ-១៩ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក