ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោបញ្ជាក់ពីអ្នកនឹងឡើងជាមេទ័ពជើងគោកបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ទៅធ្វើនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសថានៅពេលដែលលោក ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ នោះមិនមែនដំឡើង លោក ហ៊ុន ម៉ានិត ដែលទើបតែឡើងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនោះទេ ពោលនឹងដំឡើងលោក ម៉ៅ សុផាន់ ជាមេបញ្ជាការកងទ័ពជើងគោកជំនួស លោក ហ៊ុន ម៉ាណែត។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ក្នុងករណីលោក ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលកាន់តំណែងមេបញ្ជាការកងទ័ពជើងគោក គឺអនុកងទ័ពជើងគោកបច្ចុប្បន្ន និងជាមេបញ្ជាការកងពលតូចលេខ៧០ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិត នោះទេ»។

សម្តេចថ្លែងបន្តថា សម្តេចបានចាត់ចែងបែបនេះ ដោយមានការពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា ក្នុងព្រះរាជក្រឹត្យតែងតាំងលោក ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជា «នាយឧត្តមសេនីយ៍» ដែលជាឋានន្តរស័ក្កិខ្ពស់បំផុតក្នុងជួរកងទ័ពដល់លោក ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ ព្រះមហាក្សត្រទ្រង់ក៏បានឡាយព្រះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣លើ អនុក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើការងារបច្ចុប្បន្នដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក