ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិន និងរុស្សី ជួបជជែកគ្នាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

រុស្សី៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរមកដល់រដ្ឋធានីម៉ូស្គូ នៅថ្ងៃទី២១ ខែមីនាម្សិលមិញនេះ ក្នុងជំនួបផ្លូវការជាមួយប្រធានាធិបតីរុស្សី លោក វ្ល៉ាឌឺមៀរ ពូទីន (Vladimir Putin) ដោយជម្លោះនៅអ៊ុយក្រែននឹងជាបញ្ហាសំខាន់មួយដែលត្រូវឃ្លាំមើលយ៉ាងដិតដល់ក្នុងរបៀបវារៈនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងពីររូប។

លោក ស៊ី បានធ្វើដំណើរដល់វិមានក្រឹមឡាំង នៃរដ្ឋាភិបាលរុស្សីដោយមានការទទួលស្វាគមន៍លើកំរាលព្រំក្រហម និងមានការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ពីសំណាក់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងលោកពូទីនផ្ទាល់ ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកភាពជាដៃគូសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងអំណាចរបស់លោកខាងលិច។

វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាលើសំណើដែលដាក់ចេញដោយប្រទេសចិនដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាងមួយឆ្នាំនៅអ៊ុយក្រែន ហើយថាការចរចាទំនងជាបញ្ចប់ដោយលោកស៊ី និងលោកពូទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ មុនជំនួបនេះ លោក ស៊ី ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្សី លោក Mikhail Mishustin ហើយបានសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរថាជាមហាអំណាចក្បែរខាងនៅក្នុងជំនួបនោះផងដែរ។ 

ទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានរីកដុះដាលខ្លាំងចាប់តាំងពីរុស្សីបានឈ្លានពានទៅលើអ៊ុយក្រែន ដោយបានភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធខ្លាំងឡើង ខណៈទំនាក់ទំនងនេះក៏បានបង្កើនការព្រួយបារម្ភពីបណ្ដាប្រទេសលោកខាងលិចផងដែរ អំពីការប្រមើមើលថាតើទំនាក់ទំនងនៃប្រទេសទាំងពីរនឹងឈានដល់កម្រិតណា។ 

លោកប្រធានាធិបតី ស៊ី ជីនពីង ដែលធ្លាប់បានអញ្ជើញលោកពូទីនឱ្យមកទស្សនកិច្ចនៅលើទឹកដីប្រទេសចិនក្នុងឆ្នាំនេះដែរនោះ បាននិយាយថា រដ្ឋាភិបាលចិននឹង "បន្តផ្តល់អាទិភាពដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក