ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ លោក ប៉ុល សារឿន ធ្លាប់កុហកថ្នាក់លើពាក់ព័ន្ធនឹងធ្វើបណ្ណដីធ្លីឱ្យប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា លោក ប៉ុល សារឿន ដែលបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កន្លងមកធ្លាប់បានធ្វើបណ្ណដីធ្លីជូនប្រជាពលរដ្ឋ ដោយកុហកថ្នាក់លើថាធ្វើក្រុមសាមគ្គីក្នុងអំឡុងទស្សវត្សឆ្នាំ៨០ ក្នុងពេលដែលកម្ពុជាជាប្រទេសសង្គមនិយម។

សម្តេចបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា៖ «ប៉ុល សារឿន នេះលួចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីផ្តល់ឱ្យប្រជាជន រួចហើយភូតថ្នាក់លើ យកតែស្រូវពីខេត្តតាកែវ។ ប៉ុល សារឿន ថា ខ្ញុំអត់ចង់បានមេដាយទេ អ្វីដែលសំខាន់ប្រជាជនខ្ញុំមានបាយស៊ី គាត់កុហកថ្នាក់លើ តែប្រជាជនគាត់ធូរធារ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក