ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីតៃវ៉ាន់ទស្សនកិច្ចតំបន់អាមេរិកឡាទីន និងឆ្លងកាត់ទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នឹងធ្វើទស្សនកិច្ចលក្ខណៈផ្លូវទូតទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តរួមមានប្រទេស ហ្គាតេម៉ាឡា និង បេលីស្ស នាសប្តាហ៍ក្រោយ ព្រមទាំងមានការឈប់សំចតនៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកោះតៃវ៉ាន់ឱ្យដឹងនៅយប់ថ្ងៃទី២១ ខែមីនាម្សិលមិញនេះ ខណៈដែលដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរបស់ខ្លួននៅអាមេរិកឡាទីន។

ផ្អែកតាមប្រភពដដែលបានឱ្យដឹងថា លោកស្រី សៃ អ៉ីងវិន នឹងចាកចេញពីកោះតៃវ៉ាន់នៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ដោយនឹងមានការចូលចតនៅទឹកដីទីក្រុងញូវយ៉ក និងឡូស អេនចឺលេស សហរដ្ឋអាមេរិក អំឡុងការធ្វើដំណើរទៅ និងត្រឡប់មកពីតំបន់អាមេរិកឡាទីនវិញ។ គួរបញ្ជាក់ថា ហ្គាតេម៉ាឡា និង បេលីស្ស គឺជាប្រទេសចំនួនពីរក្នុងចំណោម ១៤ ដែលទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការ ហើយទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ពេលនេះបានធ្វើឡើងក្រោយពេលប្រទេសហុងឌូរ៉ាស បានប្រកាសពីការបង្វែរការទូតរបស់ខ្លួនពីតៃវ៉ាន់ ទៅមានទំនាក់ទំនងផ្លូវការជាមួយចិនវិញ។ 

អំឡុងទស្សនកិច្ចនេះ លោកស្រី សៃ អ៉ីងវិន នឹងជួបជជែកជាមួយដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនគឺលោក អាឡេហាន់ដ្រូ ហ្គាមម៉ាតី (Alejandro Giammattei) ប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា និងលោក ចន ប្រីស្សេណូ (John Briceno) នាយករដ្ឋមន្រ្តីបេលីស្ស។ មិនត្រឹមតែប៉ុណ្ណោះ បន្ថែមពីលើជំនួបជាផ្លូវការនេះ លោកស្រីក៏នឹងគ្រោងជួបជាមួយបុគ្គលសំខាន់ៗនៃរដ្ឋាភិបាលអាមេរិកដូចជាប្រធានសភាអាមេរិកជាដើម ក្នុងគោលបំណងជជែកពីផែនការនៃការទប់ស្កាត់របស់តៃវ៉ាន់ចំពោះឥទ្ធិពលរបស់ចិន។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ចិនចំពោះជំនួបរបស់ប្រធានាធិបតីតៃវ៉ាន់ជាមួយមន្រ្តីជាន់ខ្ពស់អាមេរិក។ ចិនបានប្រឆាំងដាច់ខាតចំពោះជំនួបផ្លូវការបែបការទូតណាមួយដែលធ្វើឡើងរវាងអាមេរិក និងចិន និងបានអះអាងថានឹងចាត់វិធានការចំពោះសកម្មភាពនេះប្រសិនបើកើតមាន។ 

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺជាកូនសោរយ៉ាងសំខាន់ និងជាសម្ព័ន្ធមិត្តពីក្រោយយ៉ាងរឹងមាំក្នុងការផ្គត់ផ្គង់អាវុធមកឱ្យតៃវ៉ាន់ បើទោះបីជាអាមេរិកជាប្រទេសដែលបានបង្វែរការទទួលស្គាល់ការទូតតែជាមួយចិនតាំងពីឆ្នាំ១៩៧៩ ក៏ដោយចុះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក