ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាលបរិច្ឆេទជាផ្លូវការនៃការបោះឆ្នោតនៅប្រទេសថៃ ធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា

ថៃ៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រកាសថា ប្រទេសថៃនឹងធ្វើការបោះឆ្នោតថ្នាក់ជាតិនៃថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដែលការប្រកាសនេះបានធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសភាជាតិថៃត្រូវបាន​ប្រកាសរំលាយ។ នេះបើតាមការបញ្ជាក់របស់លោក ឥទ្ធិផន ប៊ូនប្រាកង ប្រធានណៈកម្មការរៀបចំការបោះឆ្នោត។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​គណបក្ស​នានា​បង្កើន​ការ​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស ដែលប្រជាពលរដ្ឋកំពុងសង្កេតឃើញនូវការប្រជែងធ​គ្នា​រវាង​ក្រុម​អភិរក្ស​និយម​យោធា​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​លោក ប្រាយុទ្ធ ចាន់អូចា ទល់នឹង​គណបក្ស​ភឿថៃ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ដែល​ដឹកនាំ​ដោយគ្រួសារមហាសេដ្ធីថៃត្រកូល ណាវ៉ាត់ត្រា។

លោក ប្រាយុទ្ធ បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២១ ខែមីនាម្សិលមិញនេះថា នេះគឺជាពេលវេលាដែលត្រូវឆ្ពោះទៅមុខទៅរកការបោះឆ្នោត។ ការថ្លែងបែបនេះពិតមែន ប៉ុន្តែបច្ចុប្បន្នគណៈរដ្ឋមន្រ្តីរបស់លោកកំពុងបន្តដឹកនាំរដ្ឋាភិបាលជាបណ្តោះអាសន្នដដែល។ គួរបញ្ជាក់ថា ក្រុមគណបក្សនានាបានធ្វើការប្រមូលផ្តុំនិងមានសកម្មភាពជាច្រើនខែមកហើយ ប៉ុន្តែមួយរយៈចុងក្រោយសកម្មភាពនៃយុទ្ធនាការកាន់តែមានការកើនឡើងខ្លាំង។ 

គណបក្សភឿថៃត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍ឃោសនាស្វែងរកសំឡេងឆ្នោតជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ដែលមានកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន គឺលោកស្រី ប៉េតងតាន ណាវ៉ាត់ត្រាដែលបាននាំមុខខ្លាំងនៅក្នុងការស្ទង់មតិកន្លងមក ក្នុងនាមជាបេក្ខជនដែលមានសក្តានុពលបំផុតមួយរូបសម្រាប់តំណែងជានាយករដ្ឋមន្ត្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក