ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មីយ៉ាន់ម៉ា នឹងប្រើប្រាស់វ៉ាក់សាំងជំនួយរបស់ចិន សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទេស

មីយ៉ាន់ម៉ា៖ ប្រទេសចិន នឹងធ្វើការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២លានដូសទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក្នុងប្រទេសនេះ ក៏ដូចជាការហៀរហូរនៃអ្នកឆ្លងដែនចូលទៅកាន់ប្រទេសចិន តាមច្រកព្រំដែននៃប្រទេសទាំងពីរ។ 

មីយ៉ាន់ម៉ា បានធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិកូវីដ-១៩ ចាប់តាំងពីខែមិថុនាកន្លងមក ខណៈនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដាម្សិលមិញនេះ អត្រាអ្នកឆ្លងថ្មី និងអ្នកស្លាប់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺចំនួនអ្នកឆ្លងថ្មីមានរហូតដល់ ៦,៧០១ករណី និងមានអ្នកស្លាប់ចំនួន ៣១៩នាក់។ យ៉ាងណាក្តី បើតាមប្រភពពីខាងមន្ទីរពេទ្យ និងទីបូជាសពបានឱ្យដឹងថា ចំនួនពិតប្រាកដមានខ្ពស់ជាងនេះ មិនត្រឹមតែប៉ុណ្ណោះ ករណីឆ្លងថ្មីក្នុងខេត្ត យុនណាន ប្រទេសចិន ក៏មានការពាក់ព័ន្ធនឹងអ្នកឆ្លងដែនពីមីយ៉ាន់ម៉ាទៅផងដែរ។

គួរឱ្យដឹងថា មានការផ្ទុះឡើងនូវករណីឆ្លងកូវីដ-១៩ ក្នុងទីក្រុង Ruili និងទីក្រុង Longchuan ដែលជាប់នឹងព្រំដែនប្រទេសមីយ៉ាន់ម៉ា ខណៈអភិបាលរងខេត្ត យុនណាន (Yunnan) សន្យានឹងអនុវត្តវិធានការតឹងរ៉ឹងបំផុតនៅតាមបន្ទាប់ព្រំដែន ដើម្បីទប់ស្កាត់មិនឱ្យមានការនាំចូលនូវវីរុសកូវីដ-១៩ ទៅក្នុងខេត្តបន្តទៀតឡើយ។

វ៉ាក់សាំង  Sinopharm ចំនួន ៧៣៦,០០០ដូស ដែលជាដំណាក់កាលទី១ នៃការបរិច្ចាកវ៉ាក់សាំងចំនួន ២លានដូសពីប្រទេសចិន ត្រូវបានដឹកជញ្ជូនដល់ទីក្រុង យ៉ាំងហ្គូន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈវ៉ាក់សាំងនៅសល់ជាង ១,៣លានដូសទៀតនឹងត្រូវបញ្ជូនមកពេលក្រោយ។ ក្រៅពីវ៉ាក់សាំងជាជំនួយរបស់ចិនចំនួន ២លានដូសនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានបញ្ជាទិញវ៉ាក់សាំងបន្ថែមចំនួន ៤លានដូសទៀត ដោយវ៉ាក់សាំងនេះនឹងត្រូវប្រើប្រាស់លើប្រជាជនស្ថិតក្នុងតំបន់អាទិភាព ជាពិសេសប្រជាជននៅតាមបន្ទាត់ព្រំដែនជាប់ប្រទេសចិនតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក