ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

បញ្ជូនបុរសស្រវឹង រកវាយមេភូមិក្រពើហារទៅតុលាការ

(កណ្ដាល)៖ បុរសឈ្មោះ ស៊ូ ម៉េងសែ ដែលល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ខេត្ត បែរជាស្រវឹងរកវាយមេភូមិមេភូមិក្រពើហារ និងប្រជាការពារ នឹងត្រូវចាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់មកក្រុមការងារ E-Arts នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោកស្នងការវ័យក្មេង ឈឿន សុចិត្រ បានឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុគ្គលឈ្មោះ ស៊ូ ម៉េងសែ បានល្មើសនឹងបម្រាមនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល បុរសនោះបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ក្នុងខណៈពេលដែលលោកមេភូមិក្រពើហារ និងប្រជាការពារ កំពុងអង្គុយយាម ក៏បានសួរនាំនិងធ្វើការណែនាំបុគ្គលនោះ ប៉ុន្តែជនរូបនោះមិនព្រមស្តាប់ បែរជាប្រើពាក្យសំដីមិនសមរមជេរលោកមេភូមិទៅវិញ។ បុរសស្រវឹងខាងលើនោះ ថែមទាំងបានពោលពាក្យសម្តីព្រហើនថា «គ្មានប៉ូលីសណាធ្វើអីគាត់ទេ ពីព្រោះគាត់គ្មានកំហុសអីទេ»។

លោក ឈឿន សុចិត្រ បានបន្តទៀថា បន្ទាប់ពីផ្ទុះហេតុការណ៍ជេរប្រមាថនិងរកវាយផង លោកមេភូមិក្រពើរហារបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ឃាត់ខ្លួនបុគ្គលស្រវឹងខួបនះ រួចបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក