លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីមិនចូលចិត្តឱ្យគេបាំងឆ័ត្រឱ្យទេ!

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនចូលចិត្តឱ្យគេបាំងឆ័ត្រឱ្យទេ ដោយថាការក្ដៅដោយសារកំដៅថ្ងៃរបស់សម្ដេចមិនស្មើនឹងកសិករនៅក្រោមកម្ដៅថ្ងៃនោះទេ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាមានករណីតែមួយប៉ុណ្ណោះដែលសម្ដេចឱ្យគេប្រើឆ័ត្របាំងឱ្យគឺក្នុងពេលសម្ដេចអញ្ជើញជូនដំណើរព្រះមហាក្សត្រទៅក្រៅប្រទេស ដោយសារពេលឈរជូនដំណើរកម្លាំងខ្យល់យន្តហោះខ្លាំងរុញមកប៉ះដល់អ្នកជូនដំណើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក