ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថាកាលពីប៉ុន្មានសប្ដាហ៍មុនមានលិខិតមួយច្បាប់ពីអាមេរិកស្នើសុំសម្ដេចតេជោអនុញ្ញាតឱ្យសារព័ត៌មានអាស៊ីសេរីបានបើកនៅកម្ពុជា តែសម្ដេចថាបើចង់បើកលុះត្រាតែដកអ្នកសារព័ត៌មានអុលអាលរបស់អាស៊ីសេរីបច្ចុប្បន្នចេញឱ្យអស់។
នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះនៅកោះពេជ្រ រាជធានីភ្នំពេញ៕