ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីប្រកាសមិនទទួលការសុំទោសចំពោះការប្រមាទដល់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនទទួលយកការសុំទោសណាមួយពីអ្នកដែលប្រមាថដល់ព្រះមហាក្សត្រ និងបំផ្លាញនូវកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី។

ការប្រកាសរបស់សម្ដេចតេជោ នាពេលនេះគឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនប្រឆាំង២នាក់ គឺលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន កាលពីយប់មិញទាក់ទងនឹងការបង្ហោះសារប្រមាថលើចេស្ដាព្រះមហាក្សត្រ។ សម្ដេចតេជោថាសម្ដេចមិនលើកលែងនោះទេចំពោះអ្នកដែលមូលបង្កាច់ខុសពីការពិត។

សម្ដេចថា៖ «លើកនេះសំពងហើយកុំថាសំពងលើសិទ្ធិបញ្ជេញមតិ តែសំពងលើអ្នកដែលមួលបង្កាច់»។

ជាមួយគ្នានេះសម្ដេចក៏ស្នើដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវព្រឹត្តិការណ៍ប្រទានភ្លើងព្រះអគ្គីដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពរបស់សម្ដេចចំពោះព្រះមហាក្សត្រផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក