ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីរម្លឹកពីការតស៊ូក្នុងការធ្វើកំណែទម្រង់ក្នុងបក្សក្នុងអំឡុងទស្សវត្ស៨០

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការតស៊ូក្នុងការធ្វើកំណែទម្រង់ក្នុងបក្សអំឡុងពេលដែលកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហម។ សម្ដេចបានរម្លឹកពីការលំបាកក្នុងការតស៊ូក្នុងគណបក្សដើម្បីកែទម្រង់នយោបាយ និងសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អំឡុងទស្សវត្ស៨០ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជាមានបញ្ហា២ដែលត្រូវប្រឈមគឺការស្វែងរកសន្ដិភាព និងស្ដារសេដ្ឋកិច្ច។ សម្ដេចបន្ថែមថាដោយសារកម្ពុជាជាប្រទេសសង្គមនិយមនៅពេលនោះដែលពឹងផ្អែកលើសេដ្ឋកិច្ចផែនការនិងកម្មសិទ្ធសមូហភាពបានធ្វើឱ្យប្រជាជនគ្មានមហិច្ចតាក្នុងការធ្វើការងារនោះទេ ខណៈដំណោះស្រាយនយោបាយនៅពេលនោះគឺមិនចរចារជាមួយខ្មែរក្រហមនោះទេ។

សម្ដេចតេជោ បន្ថែមថា៖ «ផ្ទៃក្នុងខ្លួនឯងអត់យល់ថាអ្វីដែលជាដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម និងមិនយល់ទេអ្វីដែលជាសេដ្ឋកិច្ចទីផ្សារសេរី»

សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថាដើម្បីកែទម្រង់នេះសម្ដេចត្រូវប្រឈមជាច្រើនជាពិសេសផ្ទៃក្នុងបក្សខ្លួនឯងតែម្ដង និងប្រឈមនឹងការផ្ដាច់ជំនួយពីសហភាពសូវៀតថែមទៀត តែដោយសារសូវៀតមិនចាំថ្នាក់រឿងកំណែទម្រង់នេះទើបជំនួយចេះតែបន្តដែលអនុញ្ញាតឱ្យសម្ដេចអនុវត្តន៍កំណែទម្រង់បានសម្រេចជោគជ័យដល់បច្ចុប្បន្ន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក