ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្គាណាធ្វើដំណើរទៅជជែកពិភាក្សាពីបំណុលនៅចិន

ហ្គាណា៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្គាណា លោក ខេន អូហ្វូរី អាតា (Ken Ofori-Atta) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃពុធស្អែកនេះ ដើម្បីជួបជជែកជាមួយមន្រ្តីនៃរដ្ឋាភិបាលចិន ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបំណុលដែលហ្គាណាជំពាក់ប្រទេសចិន។ 

ប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងផ្តោតលើមធ្យោបាយកាត់បន្ថយបន្ទុកបំណុលរបស់ប្រទេសហ្គាណា និងដើម្បីធានាលើហិរញ្ញវត្ថុបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ។ ប្រទេសហ្គាណាកំពុងតស៊ូជាមួយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយរបស់ខ្លួន បានទទួលកិច្ចព្រមព្រៀងមួយជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែធ្នូកន្លងទៅលើទំហំកម្ចីឥណទាន ៣ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ចិនគឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសហ្គាណាដែលមានទំហំប្រាក់កម្ចីបំណុលប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក។ ប្រភពបានបន្ថែមថា អាទិភាពបច្ចុប្បន្នរបស់រដ្ឋាភិបាលគឺធានាការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ IMF ជាមួយនឹងព័ត៌មានលម្អិតនៃប្រតិបត្តិការដោះស្រាយបំណុលដែលត្រូវអនុវត្តតាមនៅពេលក្រោយ។ កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ គណៈប្រតិភូចិនបានធ្វើទស្សនកិច្ចនៅប្រទេសហ្គាណានាខែមីនានេះ សម្រាប់ការពិភាក្សាអំពីបំណុលដំបូងដែលក្រសួងហិរញ្ញវត្ថុបាននិយាយថា "មានភាពស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា"។

ហ្គាណាបានផ្អាកការទូទាត់លើបំណុលខាងក្រៅភាគច្រើនរបស់ខ្លួនកាលពីឆ្នាំមុន ហើយនៅតែត្រូវការចរចារដំណោះស្រាយជាមួយម្ចាស់បំណុលអន្តរជាតិឯកជនរបស់ខ្លួន។ ​ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកដែលមានប្រជាជនប្រមាណ ៣២លាននាក់នេះបានរៀបចំរចនាសម្ព័ន្ធបំណុលក្នុងស្រុករបស់ខ្លួនរួចហើយ ហើយបានស្នើសុំឱ្យដំណើរការបំណុលទ្វេភាគីរបស់ខ្លួនឡើងវិញ ក្រោមវេទិកាក្របខ័ណ្ឌរួមដែលគាំទ្រដោយក្រុមនៃប្រទេសជាសមាជិក G20៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក