ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកគាំទ្រម្នាក់ត្រូវហាមមិនឱ្យចូលកីឡដ្ឋាន ៤០ឆ្នាំ ដោយសារវ៉ៃអ្នកចាំទី

ហូឡង់៖ បុរសម្នាក់ដែលបានធ្វើការវាយប្រហារទៅលើអ្នកចាំទីរបស់ក្លិបបាល់ទាត់ Sevilla អំឡុងការប្រកួត Europa League នៅកីឡដ្ឋាន Philips Stadium របស់ក្លិប PSV Eindhoven កាលពីខែមុន ត្រូវបានក្លិបសម្រេចពិន័យមិនឱ្យចូលក្នុងកីឡដ្ឋានរយៈពេល ៤០ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបនៅថ្ងៃអង្គារនេះ។ 

ការប្រកួតនៅ Eindhoven ត្រូវបានផ្អាកបន្ទាប់ពីមានអ្នកគាំទ្របានរត់ចូលទៅលើទីលាន ហើយបានវាយទៅលើអ្នកចាំទី Marko Dmitrovic ដោយដាល់ចំផ្ទៃមុខ មុនពេលដែលអ្នកចាំទីសញ្ជាតិស៊ែបរូបនេះបានផ្តួលបោកគេទៅលើវាលស្មៅ។ 

មិនត្រឹមតែមានការហាមឃាត់មិនឱ្យចូលក្នុងកីឡដ្ឋានរយៈពេល ៤០ឆ្នាំប៉ុណ្ណោះទេ អ្នកគាំទ្រដែលគេដឹងថាមានវ័យ ២០ឆ្នាំរូបនេះក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ និងព្យួរទោសចំនួនមួយខែដោយតុលាការតំបន់ East Brabant។ 

ក្លិប PSV ក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា បន្ថែមពីលើការហាមប្រាមចូលក្នុងកីឡដ្ឋានរយៈពេល ៤០ឆ្នាំ ក្លិប PSV ក៏បាននឹងកំពុងចាប់ផ្តើមដំណើរការនីតិវិធីដើម្បីស្ដារការខូចខាតដែលកើតឡើងដោយសារអ្នកគាំទ្ររូបនេះ។ គួរឱ្យដឹងថា អ្នកគាំទ្រខាងលើក៏បានរងបំរាមរួចទៅហើយ ដោយមិនឱ្យចូលទៅក្នុងកីឡដ្ឋានជាតិរហូតដល់ឆ្នាំ២០២៦ ដែលជាបំរាមដាក់ដោយសហព័ន្ធបាល់ទាត់ហូឡង់ ប៉ុន្តែក្លិប PSV បានបញ្ជាក់ថា អ្នកគាំទ្ររូបនេះបានចូលក្នុងកីឡដ្ឋានដោយប្រើប្រាស់សំបុត្រដែលមិត្តភក្តិគេជាអ្នកទិញ។ 

គួរបញ្ជាក់ថា ក្នុងការប្រកួតនៅទឹកដីកីឡដ្ឋាន Philips របស់ក្លិប PSV ក្លិប Sevilla បានបរាជ័យក្នុងលទ្ធផល ២-០ ប៉ុន្តែនៅតែឡើងទៅកាន់វគ្គបន្តដោយលទ្ធផលជ័យជម្នះកាលពីជើងទី១ Sevilla ឈ្នះ ៣-០។ ម្ចាស់ជើងឯក Europa Leauge នេះនឹងជួបជាមួយក្លិប Manchester United នៅវគ្គ ១៦ក្រុមចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក